ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ប្រធានកាកបាទក្រហមថ្វាយព្រះពរជូនសម្ដេចព្រះវររាជមាតាក្នុងឱកាសខួបចម្រើនព្រះជន្មព្រះអង្គ

ភ្នំពេញ៖ ប្រធានកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានថ្វាយព្រះពរជូនចំពោះព្រះវររាជមាតាជាតិខ្មែរក្នុងឱកាសចម្រើនព្រះជន្មាយុព្រះអង្គគម្រប់៨៧ ឈានចូល ៨៨ព្រះវស្សា។

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិតបានថ្វាយព្រះពរ ហ្លួងម៉ែ សូមព្រះអង្គមានព្រះរាជសុខភាពល្អពេញបរិបូរណ៍ ព្រះពលានុភាពមាំមួន និងមានព្រះជន្មាយុយឺនយូរជាងរយព្រះវស្សា ដើម្បីគង់ប្រថាប់ជាមហាម្លប់ដ៏ត្រជាក់ត្រជុំ សម្រាប់ប្រជារាស្ត្រជាកូន ជាចៅ ចៅទួត ចៅលូត របស់ព្រះអង្គ ជ្រកកោនប្រកបដោយសេចក្តីសុខរមនីយតរៀងទៅ។

សម្ដេចកត្តិព្រឹទ្ធបណ្ឌិតក៏បានលើកឡើងពីវីរភាពរបស់សម្ដេចព្រះវររាជមាតាជាតិខ្មែរដែលក្នុងនាមព្រះអង្គជាព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជាដែលតែងតែបានលើកទឹកចិត្តទៅដល់សម្ដេចកត្តិព្រឹទ្ធបណ្ឌិតក៏ដូចជាសហការីទាំងអស់ក្នុងកិច្ចការមនុស្សធម៌ដើម្បីចូលរួមជួយជាតិប្រជាជនកម្ពុជាផងដែរ។

គួរឲ្យដឹងផងដែរថា ព្រះមហាវីរក្សត្រី នរោត្ដម មុនីនាថ សីហនុ ប្រសូតនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ១៩៣៦ ទ្រង់បានរៀបអភិសេធជាមួយសម្ដេចព្រះនរោត្តម សីហនុ នៅឆ្នាំ១៩៥៥៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក