ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ឃាត់ខ្លួនជនសង្ស័យ ២នាក់ម្នាក់ជាជនជាតិចិន ម្នាក់ទៀតជនជាតិខ្មែរ ករណីបាញ់សម្លាប់ជនជាតិចិន នៅក្រុងប៉ោយប៉ែត

បន្ទាយមានជ័យ ៖ ជនសង្ស័យ ២នាក់ ម្នាក់ជនជាតិចិន ម្នាក់ទៀតជនជាតិខ្មែរ ដែលបានបាញ់សម្លាប់ជនជាតិចិន នៅចំណុចចំការដំឡូងមីមួយកន្លែងនៅក្រុងប៉ោយប៉ែត ត្រូវបានកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ឃាត់ខ្លួនបានហេីយ និងដកហូតអាវុធខ្លី ២ដើម នៅយប់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុង បានឱ្យដឹងថា ៖ ជនសង្ស័យ ២នាក់ត្រូវឃាត់ខ្លួន ១.ឈ្មោះ ZHOU YONG ហៅម៉ាទីន ភេទប្រុសអាយុ ៤៣ឆ្នាំ ជនជាតិចិន ២.ឈ្មោះ ឡោ លឹមហាប់ ភេទប្រុស អាយុ ៣២ឆ្នាំ ជនជាតិខ្មែរ ដែលស្នាក់បុរីសុខស្រេង ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

លោកវរសេនីយ៍ត្រី នួន នីណារ៉ូ បន្តថា ៖ កាលពីវេលាម៉ោង៩និង៤០នាទីព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចចំការដំឡូងមី ស្ថិតភូមិព្រៃគប់ សង្កាត់អូរឫស្សី ក្រុងប៉ោយប៉ែត មានប្រជាពលរដ្ឋប្រទះឃើញសាកសពជនរងគ្រោះឈ្មោះ Shen Jianguo ភេទប្រុស អាយុ ៤២ឆ្នាំ ជនជាតិចិន ស្នាក់នៅបូរី សាន ស៊ានហូ ស្ថិតភូមិគីឡូម៉ែត្រលេខ៤ សង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត។

បន្ទាប់មកប្រជាពលរដ្ឋបានរាយការណ៍ កម្លាំងមូលដ្ឋានកងរាជអាវុហត្ថ អាជ្ញាធរ រួមនិងសមត្ថកិច្ចជំនាញចុះទៅពិនិត្យរកឃើញសាកសពជាជនជាតិចិន មានពាក់អាវយឺត ពណ៌ខ្មៅ ខោយឺតជើងវែងពណ៌ស ទ្រនាប់ជើងប៉ាតា និងរកឃើញសំបកគ្រាប់អាវុធខ្លី ២គ្រាប់ ប្រភេទឡុក និងគ្រាប់ K54 ចំនួន ១គ្រាប់ មិនទាន់ផ្ទុះ និងមានស្នាក់ស្នាមត្រូវ ២កន្លែង ១កន្លែងចំក្បាល និង១កន្លែងទៀតចំស្មារខាងស្តាំ។

បន្ទាប់មកកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែត ដឹកនាំដោយលោកផ្ទាល់ បានធ្វើការស្រាវជ្រាវ រហូតកំណត់មុខសញ្ញាឈានឃាត់ខ្លួនជនសង្ស័យទាំង២នាក់ រួមនិងអាវុធខ្លី២ដើម ១ដើមអាវុធខ្លីប្រភេទGlouk.17 ចំនួន ១ដើម បង់១ មាន៥គ្រាប់ ២. និងមួយទៀតអាវុធខ្លីប្រភេទK54ចំនួន១ ដើមមានបង់ចំនួន ៧គ្រាប់ដែរ។

ក្រោយឃាត់ខ្លួនសង្ស័យ ២នាក់ ត្រូវបានកម្លាំងកងរាជអាវុធហត្ថកំពុងធ្វើការសាកសួរនិងអនុវត្តតាមនីតិវិធីបន្ត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក