ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីបញ្ជាដល់រដ្ឋមន្ត្រីយុត្តិធម៌ធ្វើការជាមួយតុលាការដើម្បីលើកលែងការចោទប្រកាន់លោក ថេង សាវឿន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានអនុញ្ញាតឱ្យ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC) និងសហការី ចូលជួបដោយផ្ទាល់នៅគេហដ្ឋានរបស់សម្តេចនាថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣។

លោក ថេង សាវឿន បានរៀបរាប់ប្រាប់ពីសកម្មភាពដែលសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើកន្លងមក ដោយសម្តេចតេជោបានស្តាប់យ៉ាងយកចិត្តទុកដាក់ ហើយសម្តេចក៏បានមើលឃើញផលប្រយយោជន៍ដែលខាងសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានធ្វើ។

សម្តេចតេជោក៏បានលើកទឹកចិត្តឲ្យសមាគមបន្តសកម្មភាពដើម្បីផលប្រយោជន៍ប្រជាជន និងឲ្យសមាគមយកចិត្តទុកដាក់លើកិច្ចការពារចំពោះកម្មករក្នុងវិស័យកសិកម្មផងដែរ។

នាយករដ្ឋមន្ត្រីបានប្រាប់ឱ្យរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ លោក កើត រិទ្ធ ធ្វើការជាមួយតុលាការខេត្តរតនគិរី លើកលែងការចោទប្រកាន់ និងផ្តល់សិទ្ធឲ្យសមាគមនេះបានបន្តធ្វើសកម្មភាពឡើងវិញឲ្យបានឆាប់។

គូសរំលឹកថា ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា (CCFC Cambodia) លោក ថេង សាវឿន និងសហការី ២រូបទៀត ត្រូវបានអាជ្ញាធរឃាត់ខ្លួនកាលពីពាក់កណ្តាលខែឧសភា ឆ្នាំ២០២៣ ក្រោមបទចោទចោទ «រួមគំនិតក្បត់» និង «ការញុះញង់បង្កការវឹកវរក្នុងសង្គម» ដែលសកម្មភាពនេះធ្វើឡើងនៅខេត្តរតនគិរី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក