ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

គង់ រ៉ៃយ៉ា ប្ដេជ្ញាបម្រើបក្សប្រជាជនកម្ពុជានិងអំពាវនាវឲ្យប្រជាជនចូលរួមគាំទ្រគណបក្សមួយនេះ

ភ្នំពេញ៖ អតីតប្រធានក្រុមទ្រទ្រង់ស្រុកកងមាសរបស់គណបក្សភ្លើងទៀន ដែលទើបនឹងចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជនកម្ពុជា លោក គង់ រ៉ៃយ៉ា បានចេញវីដេអូមួយធ្វើការថ្លែងអំណរគុណជូនចំពោះនាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន ក៏ដូចជាការប្ដេជ្ញារបស់លោកបម្រើគណបក្ស។

ក្នុងវីដេអូចំនួនពីរនាទី គង់ រ៉ៃយ៉ា ក្នុងសំលៀកបំពាក់អាវទឹកប៊ិចបានថ្លែងអំណរគុណជូនចំពោះសម្ដេចតេជោដែលបានអនុញ្ញាតឲ្យលោកចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សប្រជាជននិងសុំទោសនៅកំហុសដែលលោកបានសាងកាលពីកន្លងមក។

លោកបានប្ដេជ្ញាថាចាប់ពីពេលនេះតទៅលោកនឹងចូលរួមជីវភាពនយោបាយជាមួយនឹងគណបក្សដ៏ធំមួយនេះរបស់កម្ពុជា ក៏ដូចជាកៀរគរនិងសំណូមពរដល់ប្រជាជនកម្ពុជាចូលរួមជាមួយនឹងគណបក្សមួយនេះផងដែរ។

លោកថា៖ «សូមអរគុណច្រើនមែនទែនចំពោះសម្ដេចដែលបានលើកលែងទោសកំហុសឆ្គាំឆ្គងរបស់ខ្ញុំកាលពីកន្លងមក។ ហើយក្នុងនាមខ្ញុំជាសមាជិកគណបក្សប្រជាជនកម្ពុជាខ្ញុំបាទសំណូមពរដល់ប្រជាពលរដ្ឋខ្មែរគ្រប់រូបទាំងពីរភេទចូលរួមបោះឆ្នោតឱ្យបានច្រើនកុះករជាពិសេសសូមបងប្អូនបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា»។

សម្ដេចតេជោបានចែករំលែកនូវវីដេអូមួយនេះជាមួយពាក្យថាអរគុណដល់លោក រ៉ៃយ៉ា ផងដែរ។

លោក គង់ រ៉ៃយ៉ា ត្រូវបានប្រធានគណបក្សប្រជាជនកម្ពុជា សម្ដេចតេជោ ហ៊ុន សែន ប្រកាសស្វាគមន៍ចូលជាសមាជិកគណបក្សនៅថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣ បន្ទាប់ពីបានធ្វើការស្នើសុំចូលរួមចូលជីវភាពនយោបាយជាមួយនឹងគណបក្ស។

ក្នុងលិខិតសុំចុះចូល គង់ រ៉ៃយ៉ា បានបញ្ជាក់ថា មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ ដែលមានគោលនយោបាយ និងការដឹកនាំ ប្រទេសជាតិដ៏ត្រឹមត្រូវ ធ្វើឲ្យប្រទេសទទួលបាននូវសុខសន្តិភាព ប្រជាជន រស់នៅដោយក្តីសុខសាន្ត ហើយប្រទេសជាតិមានការរីកចម្រើន និងមានការអភិវឌ្ឍន៍លើគ្រប់វិស័យ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក