កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានប្រកាសថា ទោះក្នុងកាលៈទេសៈលំបាកបំផុតរបស់កម្ពុជាយ៉ាងណាក៏ដោយ ក៏សម្ដេចនិងមិនរត់ចោលប្រជាពលរដ្ឋនោះទេ។
ថ្លែងនៅចំពោះមុខកម្មករជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ បានលើកឡើងថា៖ «ពូមិនរត់ចោលប្រជាពលរដ្ឋទេទោះបីជាកាលៈទេសៈលំបាកបំផុតពូត្រូវស្លាប់រស់ជាមួយនឹងប្រជាជន»។
ជាមួយគ្នានេះសម្ដេចសង្ឃឹមថា ប្រជាពលរដ្ឋនិងមិនភ្លេចសម្ដេចក៏ដូចជាគណបក្សប្រជាជនក្នុងពលបោះឆ្នោតខាងមុខនោះទេ៕