ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

អ្នកផ្ដល់ព័ត៌មានជូនសម្ដេចមាននៅជុំវិញខ្លួន សម រង្ស៉ី

កំពង់ស្ពឺ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំដោយមិនចេញឈ្មោះប៉ុន្តែហាក់បីដូចជាទំនងសំដៅទៅលើលោក សម រង្ស៊ី ថាប្រសិនជាចង់ដកមនុស្សរបស់សម្ដេច គឺត្រូវដកមនុស្សទាំងអស់ដែលនៅជុំវិញខ្លួនរបស់ សម រង្ស៊ី។

ថ្លែងនៅក្នុងជំនួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខេត្តកំពង់ស្ពឺ ព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានលើកឡើងថា សម្ដេចបានទទួលនូវរបាយការណ៍និងព័ត៌មានទាំងអស់ពីផែនការរបស់ សម រង្ស៊ី ព្រមទាំងផែនការនៃការចង់ធ្វើបុណ្យផ្កាដើម្បីប្រមូលលុយពីរអ្នកគាំទ្ររបស់ខ្លួនផងដែរ។

អ្វីដែលកាន់តែច្បាស់ថែមទៀតនោះគឺទិន្នន័យនៃការប្រមូលលុយរបស់ សម រង្ស៊ី ក៏ត្រូវបានសម្ដេចតេជោដឹងផងដែរ។

សម្ដេចតេជោបានលើកឡើងថា មនុស្សរបស់សម្ដេចគឺមាននៅជុំវិញខ្លួនរបស់លោក សម រង្ស៊ី រួមទាំងអ្នកនៅរួមតុបាយជាមួយនឹងលោក សម រង្ស៊ី ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក