ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីសម្រេចបង្កើនការឧបត្ថម្ភតាមចំនួនកូនទៅដល់ស្ត្រីដែលប្រសូតបានកូនភ្លោះ

កំពង់ស្ពឺ៖ ចាប់ពីខែសីហា ឆ្នាំ២០២៣ ស្ត្រីដែលប្រសូតបានកូនភ្លោះនឹងទទួលបានប្រាក់ឧបត្ថម្ភជំនួយសង្គមទៅតាមចំនួនកូន ដែលនេះគឺជាការសម្រេចរបស់នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន នៅព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៣ ក្នុងជំនួបរវាងសម្ដេចជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខេត្តកំពង់ស្ពឺ។

សម្ដេចតេជោបានលើកឡើងថា សម្ដេចទើបតែដឹងថា ប្រាក់ឧបត្ថម្ភដល់គ្រួសារដែលមានកូនភ្លោះរហូតដល់កូនអាយុ ២ឆ្នាំ គឺទទួលបានដូចអ្នកដែលប្រសូតបានកូនមួយដែរ ដែលសម្ដេចបានបញ្ជាដល់រដ្ឋមន្ត្រីសង្គមកិច្ចឲ្យមានការបន្ថែមការឧបត្ថម្ភទៅលើកូនភ្លោះតាមចំនួនកូន។

សម្ដេចថ្លែងថា៖ «នាយករដ្ឋមន្ត្រីសម្រេចឲ្យមានការអនុវត្តសម្រាប់ស្ត្រីដែលមានផ្ទៃពោះ នឹងទទួលបានការឧបត្តមរហូតដល់កូនអាយុ ២ឆ្នាំ តាមចំនួនកូន។ និយាយរួមគឺទទួលបានលើសពីរអ្នកដែលមានកូនមួយ»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក