ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោនត្រូវដកហូតនោះនិងដុតកំទេចចោល

បន្ទាយមានជ័យ៖ ផលិតផលដើមកំណើតចេញពីសត្វមានទម្ងន់៧តោន វិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាណ ត្រូវបានកម្លាំងចម្រុះខេត្តបន្ទាយមានជ័យ ត្រូវដកហូត និងយកទៅដុតកំទេចចោល។

សមត្ថកិច្ចចម្រុះបានរកឃើញនិងដកហូតផលិតផលដើមដំណើតចេញពីសត្វទម្ងន់៧តោននោះ នៅថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ស្ថិតនៅក្បែរផ្សារត្រី ស្ថិតភូមិប៉ាលិលេយ្យ១ សង្កាត់/ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

ប្រធានការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្តបន្ទាយមានជ័យ លោក ហ៊ុយ ទូច បានឱ្យដឹងថា ក្រោយធ្វើការស្រាវជ្រាវ និងកំណត់មុខសញ្ញាហើយ មន្ត្រីអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតសត្វ បានសហការជាមួយមន្ត្រីការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ចុះពិនិត្យឃ្លាំងមួយកន្លែងដែលនាំទំនិញផលិតផលដើមកំណើតចេញពីសត្វ កំពុងស្តុកទុកនៅក្នុងឃ្លាំងជាង២០តោន ហើយត្រូវបានដកហូត៧តោន ដោយសារការរកឃើញ វិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវនិងខូចគុណភាព។

លោកបន្តឱ្យដឹងថា ក្រោយពិនិត្យទំនិញផលិតផលដើមកំណើតពីសត្វទម្ងន់៧តោន ត្រូវបានដកហូត មុខទំនិញវិចខ្ចប់គ្មានលក្ខណៈបច្ចេកទេសត្រឹមត្រូវ និងខូចគុណភាព ដោយព្រួយបារម្ភមានជម្ងឺផ្តាសាយបក្សី ដែលជាទំនិញដែលឈ្មួញជាម្ចាស់ឃ្លាំងនាំចូលពីប្រទេសថៃ ដើម្បីនាំចេញទៅលក់បន្តនៅតាមបណ្តាខេត្តមួយចំនួន។

ក្រោយពីធ្វើការដកហូតម្ចាស់ឃ្លាំងមន្ត្រីជំនាញបានយកទៅសួរនាំនៅការិយាល័យផលិតកម្ម និងបសុព្យាបាលខេត្ត ដើម្បីអនុវត្តបន្ត ចំណែកសាច់មាន់ប្រហិតចម្រុះដែលត្រូវដកហូតនោះនិងយកទៅដុតកំទេចចោលផងដែរ ៕ 

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក