ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

កម្ពុជា និងអង់គ្លេស សហការគ្នាអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះនៅកម្ពុជា

ភ្នំពេញ៖ រដ្ឋលេខាធិការក្រសួងបរិស្ថាន លោក ជា សំអាង និងភារៈធារីនៃស្ថានទូតអង់គ្លេសប្រចាំកម្ពុជា លោក Marc Thayre បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីការដាក់ឱ្យដំណើរការជាផ្លូវការនៃកិច្ចសហប្រតិបត្តិការ ក្នុងការអនុវត្តមូលនិធិតំបន់ទេសភាពជីវៈចម្រុះ (BLF) នៅកម្ពុជា នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣។

លោក ជា សំអាង បានឱ្យដឹងថា ការលើកកម្ពស់ជីវភាពសហគមន៍មូលដ្ឋាន គឺជាអាទិភាពមួយ ក្នុងចំណោមអាទិភាពចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា ទន្ទឹមនឹងការគ្រប់គ្រងធនធានធម្មជាតិ និងការអភិរក្សជីវៈចម្រុះ សម្រាប់ការអភិវឌ្ឍដោយចីរភាព។

លោកបានលើកឡើងថា គម្រោង BLF នឹងគាំទ្រដល់ការគ្រប់គ្រង ប្រកបដោយប្រសិទ្ធភាព និងនិរន្តរភាព នៃការអភិរក្សជីវៈចម្រុះ និងការពង្រឹងជីវភាពរស់នៅ របស់ប្រជាពលរដ្ឋ នៅក្នុងតំបន់គោលដៅ តាមរយៈការចុះបញ្ជី និងកំណត់តំបន់ការពារធម្មជាតិ ព្រមទាំងហិរញ្ញវត្ថុបៃតង ការកសាងសមត្ថភាព និងការអប់រំបរិស្ថាន។

លោក Marc Thayre បានឱ្យដឹងថា ផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ មិនគោរពព្រំដែនទេ ហើយភាពជាដៃគូរឹងមាំ គឺមានសារៈសំខាន់ក្នុងការការពារបរិស្ថាន។ មូលនិធិតំបន់ទេសភាពជីវៈចម្រុះ នឹងក្លាយជាយន្តការដ៏សំខាន់មួយក្នុងការគាំទ្រ សហគមន៍មូលដ្ឋាន ដើម្បីពង្រឹងការអភិរក្សជីវចម្រុះ កាត់បន្ថយភាពក្រីក្រ និងកសាងភាពធន់នឹងការប្រែប្រួលអាកាសធាតុ។

គួរឱ្យដឹងដែរថា មូលនិធិតំបន់ទេសភាពជីវៈចម្រុះ BLF នឹងផ្តល់ថវិការហូតដល់ ១៥ លានផោន សម្រាប់អនុវត្តសកម្មភាព នៅរវាងពីឆ្នាំ២០២៣ ដល់ឆ្នាំ២០២៩ នៅក្នុងតំបន់ទេសភាពមេគង្គក្រោម តាមទីតាំងមួយចំនួននៅកម្ពុជា ឡាវ និងវៀតណាម។ តំបន់ទេសភាពមេគង្គក្រោម គឺជាតំបន់មួយសម្បូរធនធានជីវៈចម្រុះ ដែលមានសារៈសំខាន់ជាអន្តរជាតិ ផ្នែកធនធានជីវៈចម្រុះ សក្តានុពលក្នុងការបំពេញមុខងារជាអាងស្រូបកាបូន តម្រូវការសេដ្ឋកិច្ច និងជីវភាពរស់នៅរបស់ប្រជាជនក្នុងតំបន់៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក