ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីនឹងចុះជួបកម្មករក្រោយការបោះឆ្នោតរួច

កំពង់ចាម៖ សម្តេចតេជោ ហ៊ុន សែន ប្រកាសថា ក្រោយយុទ្ធនាការឃោសនា និង ការបោះឆ្នោត សម្ដេចនឹងបន្តចុះជួបសំណេះសំណាលជាមួយ កម្មករ-កម្មការិនី នៅតាមបណ្ដារោងចក្រជាបន្តទៀត ខណៈក្នុងដំណាក់កាលយុទ្ធនាការឃោសនាបោះឆ្នោតសម្ដេចនឹងផ្អាកសកម្មភាពនានាមួយរយៈសិនដើម្បីកុំឱ្យខុសនឹងច្បាប់បោះឆ្នោត។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត២ ម៉ឺននាក់ក្នុងស្រុកជើងព្រៃ ខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោហ៊ុនសែនបានថ្លែងថា៖«ឥលូវខ្ញុំស្នើថាបន្ទាប់ពីការជួប១៨លើកនេះ យើងនៅសល់ប៉ុន្មានកន្លែងទៀត យើងអាចទៅរកការជួបកម្មករក្នុងរយៈពេលពីក្រោយការបោះឆ្នោតទៅដល់ការបង្កើតរដ្ឋាភិបាលថ្មី»

សម្តេចតេជោបានបញ្ជាក់ថា សម្តេចនឹងត្រូវផ្អាកការចុះសំណេះសំណាលជាមួយកម្មករ-កម្មាការនីមុនយុទ្ធនាការបោះឆ្នោត ព្រោះថាបើចុះទៅតាមរោងចក្រក្នុងពេលយុទ្ធនាការឃោសនាបោះឆ្នោត មានការផ្តល់អំណោយ និងផ្តល់ម្ហូបអាហារផ្សេងៗ គេនឹងផាកពិន័យ ព្រោះជាការខុសនឹងច្បាប់បោះឆ្នោត។

សម្តេចតេជោគូសបញ្ជាក់ថា ការដែលសម្តេចចុះជួបជាមួយកម្មករ-កម្មការិនីនេះគឺសម្តេចចង់ដឹងសុខទុក្ខ ស្ថានភាពរបស់កម្មករ-កម្មការិនី៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក