ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

BREAKING NEWS នាយករដ្ឋមន្ត្រីបញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធបង្កើនការប្រុងប្រយ័ត្នជាមួយក្រុមប៉ះបោរនៅវៀតណាមដែលអាចរត់ចូលកម្ពុជា

កំពង់ចាម៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាទៅដល់អាជ្ញាធរនៅក្នុងខេត្តរតនគិរី មណ្ឌលគិរី និងខេត្តក្រចេះ ឲ្យមានការប្រុងប្រយ័ត្ន និងត្រួតពិនិត្យនៅតាមមូលដ្ឋានដោយបារម្ភពីការរត់ចូលមកកម្ពុជាពីសំណាក់ពួកបះបោរនៅវៀតណាម។ សម្ដេចបានបញ្ជាក់ថាប្រសិនជារកឃើញគឺត្រូវតែចាប់បញ្ជូនទៅវៀតណាមវិញ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត២ ម៉ឺននាក់ក្នុងស្រុកជើងព្រៃខេត្តកំពង់ចាម ព្រឹកថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ការបះបោរនៅវៀតណាមដែលបានសម្លាប់មន្ត្រីវៀតណាមជាច្រើននាក់បង្កជាការព្រួយបារម្ភដល់ប្រទេសជិតខាង ខណៈសម្ដេចបានបញ្ជារឲ្យអាជ្ញាធរខេត្តជាប់ព្រំដែនវៀតណាមធ្វើការសហកតជាមួយវៀតណាមស្រាវជ្រាវដើម្បីចាប់បញ្ចូនក្រុមទាំងនេះទៅវៀតណាមវិញ។

សម្ដេចបានដាក់ការសង្ស័យថាអាចមានមេខ្លោងនៅក្នុងប្រទេសកម្ពុជា និងចាត់ទុកក្រុមបះបោរនេះជាក្រុមភារវករផងដែរ។

សម្ដេចថា៖ «កម្ពុជាមិនអនុញ្ញាតឲ្យជនបរទេសណាមួយយកទឹកដីកម្ពុជាដើម្បីធ្វើការប្រឆាំងជាមួយនឹងបរទេសឡើយ»

ជាមួយគ្នានេះសម្ដេចក៏បានព្រមានទៅដល់អង្គការអន្តរជាតិ ឬពលរដ្ឋកម្ពុជាទាំងឡាយណាដែលឃុបឃិតឲ្យក្រុមនេះចូលកម្ពុជាផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក