កំពង់ចាម: ថ្ងៃអង្គារ ទី០៣ ខែសីហា ឆ្នាំ២០២១ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសករណីស្លាប់របស់បុរសជនជាតិខ្មែរ អាយុ៧៩ឆ្នាំ រស់នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម ដោយសារកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ចាម បានបន្តថាតាមរបាយការណ៍ពីមន្ទីរសុខាភិបាលនៃរដ្ឋបាលខេត្ត បុរសជនជាតិខ្មែរ ឈ្មោះ ផុន ធឿន នៅភូមិគីឡូ៣ ឃុំព្រែកកក់ ស្រុកស្ទឹង់ត្រង់ ខេត្តកំពង់ចាម។ បុរសរូបនេះ មានប្រវត្តិព្យាបាលជំងឺលើសសម្ពាធឈាមធ្ងន់ធ្ងរ នៅថ្ងៃទី០១ ខែសីហា ឆ្នាំ២០២១ បុរសរូបនេះបានស្លាប់នៅ វេលាម៉ោង១៧:២៥នាទី នៅពេលបញ្ចូនមកដល់មន្ទីរពេទ្យបង្អែកហ៊ុន សែន ស្ទឹងត្រង់ ក្រោយពេលបុរសរូបនេះស្លាប់ ក្រុមគ្រូពេទ្យយកសំណាកធ្វើតស្ករហ័សកូវីដ-១៩ លទ្ធផលវិជ្ជមានកូវីដ-១៩។
រដ្ឋបាលខេត្តកំពង់ចាម បានបញ្ជាក់ថាការសន្និដ្ឋានរបស់ក្រុមគ្រូពេទ្យ បុរសជនជាតិខ្មែរ ផុន ធឿន បានស្លាប់បាត់បង់ជីវិតដោយរោគវិនិច្ឆ័យដាច់សសៃឈាមក្នុងខួរក្បាល ដោយជំងឺលើសសម្ពាធឈាម និងមានវិជ្ជមានកូវីដ-១៩ ៕