ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ស ឡុងដេត ឆ្អឹងអណ្ដែតក្រោយចូលបក្សប្រជាជន

ភ្នំពេញ៖ អតីតប្រធានប្រតិបត្តិគណបក្សភ្លើងទៀននៅភ្នំពេញ លោក ស ឡុងដេត ត្រូវបានតែងតាំងជាទីប្រឹក្សារាជរដ្ឋាភិបាលមានឋានៈស្មើអនុរដ្ឋលេខាធិការក្រោយពីលោកបានសុំទោសនាយករដ្ឋមន្ត្រីនិងសូមចុះចូលជាមួយនឹងគណបក្សប្រជាជន។

ក្នុងព្រះរាជក្រឹត្យចុះថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ ព្រះមហាក្សត្រកម្ពុជា សម្ដេចព្រះបរមនាថ នរោត្តម សីហមុនីបានត្រាស់បង្គាប់ តែងតាំងលោក ស ឡុងដេត និងលោក ឡុញ រតត្រា ជាទីប្រឹក្សារាជរដ្ឋាភិបាល។

លោក ស ឡុងដេត មានឋានៈស្មើអនុរដ្ឋលេខាធិការ ខណៈលោក ឡុញ រតត្រា មានឋានៈស្នើអគ្គនាយក។

ការសព្វព្រះរាជហឫទ័យតែងតាំងអ្នកទាំងពីរនេះគឺបន្ទាប់ពីលោក ស ឡុងដេត បានចេញវីដេអូសុំទោសសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី និងប្រកាសផ្តាច់ខ្លួនពីបុគ្គល សម រង្ស៉ី ព្រមទាំងស្នើសូមចូលរួមជីវភាពនយោបាយជាមួយគណបក្សប្រជាជនកម្ពុជា។

វីដេអូសុំទោសរបស់លោក ស ឡុងដេត ធ្វើឡើងក្រោយសម្ដេចតេជោ ហ៊ុន សែន ថ្លែងក្នុងពិធីជួបជាមួយនិងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ ដោយហៅប្រធានក្រុមការងាររាជធានីភ្នំពេញគណបក្សភ្លើងទៀន លោក ស ឡុងដេត ឱ្យត្រឡប់មករាជធានីភ្នំពេញវិញខណៈដែលខំព្យាយាមរត់គេចទៅប្រទេសថៃតែមិនទាន់បានសម្រេច៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក