ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជា-ចិន ចុះហត្ថលេខារួមគ្នាអនុវត្តគម្រោង៩ ដែលមានទឹកប្រាក់ ២លានដុល្លារអាមេរិក

ភ្នំពេញ៖ រដ្ឋមន្រ្ដីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ប្រាក់ សុខុន និងឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជាលោក វ៉ាង វិនធាន (WANG Wentian) នាថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ បានចុះហត្ថលេខារួមគ្នាលើកិច្ចព្រមព្រៀងស្ដីពី «មូលនិធិពិសេសសម្រាប់គម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣» ដើម្បីអនុវត្តគម្រោងចំនួន៩ នៅកម្ពុជា ដែលមានទឹកប្រាក់សរុបប្រមាណ ២លានដុល្លារអាមេរិក។

ថវិកា ២លានដុល្លារដែលរដ្ឋាភិបាលចិនផ្តល់មកកម្ពុជាតាមរយៈគម្រោងកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង ឆ្នាំ២០២៣ នឹងផ្តល់ផលក្នុងវិស័យសំខាន់ៗរួមមាន ការដឹកជញ្ជូន និងប្រព័ន្ធឡូជីស្ទីក ព័ត៌មានវិទ្យា បេតិកភណ្ឌវប្បធម៌ សន្តិសុខស្បៀង និងការកសាងសមត្ថភាព។ល។

លោករដ្ឋមន្ត្រីក្រសួងការបទេសបានលើកឡើងថា ទោះបីគម្រោងទាំងនេះមានទំហំតូចជាងគម្រោងស្ថិតនៅក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ ប៉ុន្តែគម្រោងទាំងនេះបានបង្ហាញពីការបេ្តជ្ញាចិត្តឥតងាករេរបស់រដ្ឋាភិបាលចិនក្នុងការអភិវឌ្ឍនៅក្នុងអនុតំបន់ទន្លេមេគង្គ។

លោក ប្រាក់ សុខុន បានបញ្ជាក់ពីការបេ្តជ្ញាចិត្តរបស់កម្ពុជាក្នុងកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទ្ធនៅគ្រប់កម្រិតនិងទិដ្ឋភាព ដើម្បីសម្រេចឱ្យបាននូវចក្ខុវិស័យរបស់ថ្នាក់ដឹកនាំនៃក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនេះ ក្នុងការកសាងសហគមន៍វាសនារួមនៃសន្តិភាព វិបុលភាព និងការអភិវឌ្ឍប្រកបដោយចីរភាព ក្នុងបណ្តាប្រទេសសមាជិកមេគង្គ-ឡានឆាង។

លោក ប្រាក់ សុខុន បានគូសបញ្ជាក់ថា ក្នុងរយៈពេល ៦ឆ្នាំកន្លងមក គម្រោងប្រមាណជិត៩០ របស់ប្រទេសកម្ពុជាទទួលបានការគាំទ្រជាហិរញ្ញវត្ថុពីមូលនិធិពិសេសខាងលើ។ ជោគជ័យនៃគម្រោងទាំងនោះបានឆ្លុះបញ្ចាំងអំពីសារៈសំខាន់នៃភាពជាអ្នកជិតខាងល្អ មិត្តភាព សមភាព និងការគោរពគ្នាទៅវិញទៅមក។ គោលការណ៍ទាំងនេះនឹងបន្តជាមូលដ្ឋានដ៏សំខាន់ នៅក្នុងកិច្ចសហប្រតិបត្តិការនាពេលបច្ចុប្បន្ន និងអនាគតរបស់ប្រទេសជាសមាជិក៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក