ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រដ្ឋមន្រ្តីអប់រំ៖ សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទជាមហាកិត្តិយសដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដមបំផុត និងស័ក្ដិសមចំពោះសម្តេច ស ខេង

ព្រៃវែង៖ រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ថ្លែងថា ការទទួលសញ្ញាបត្របណ្ឌិតកិត្តិយសនេះ ជាមហាកិត្តិយសដ៏ថ្លៃថ្លា ឧត្ដុង្គឧត្ដមបំផុត និងស័ក្ដិសមចំពោះសម្ដេចក្រឡាហោម ស ខេង ដែលផ្ដើមចេញពីស្នាដៃ នៃការដឹកនាំរបស់សម្ដេចក្រឡាហោម ក្នុងចូលរួមដឹកនាំកសាងនាំឱ្យប្រទេសកម្ពុជាទទួលបាននូវសិទ្ធិសេរីភាព និងស្ថិរភាពនយោបាយ ក៏ដូចជាបាននឹងកំពុងបន្តអភិវឌ្ឍន៍មាតុភូមិកម្ពុជាឱ្យកាន់តែរីកចម្រើនថ្កុំថ្កើងរុងរឿងតទៅមុខទៀត។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន លើកឡើងដូចនេះក្នុងពិធីប្រគល់សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ នៃសាកលវិទ្យាល័យជាតិ ជា ស៊ីម កំចាយមារ ជូនសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ នៅខេត្តព្រៃវែង នាថ្ងៃទី១៥ ខែមិថុនា ២០២៣។

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា សញ្ញាបត្របណ្ឌិតកិត្តិយស ផ្នែកអភិវឌ្ឍន៍ជនបទ គឺជាការទទួលស្គាល់ នៃកម្រិតអប់រំដ៏ខ្ពង់ខ្ពស់បំផុត របស់សាកលវិទ្យាល័យជាតិជា ស៊ីមកំចាយមារ ដែលត្រូវផ្ដល់ជូនដល់ឥស្សរជន ឬបុគ្គលឆ្នើម ដែលមានកិត្តិយសខ្ពង់ខ្ពស់ និងមានការទទួលស្គាល់ពិសេសចំពោះសមិទ្ធដ៏សំខាន់ៗ ស្របតាមបេសកកម្មរបស់សាកលវិទ្យាល័យ។

ជាមួយគ្នានេះ គណៈកម្មាធិការវាយតម្លៃថ្នាក់បណ្ឌិត បានពិនិត្យយ៉ាងម៉ត់ចត់ នូវស្មារដៃទាំងឡាយរបស់សម្ដេចក្រឡាហោម និងបានឯកភាពគ្នាជាឯកច្ឆន្ទសម្រេចនៅថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៣ ថាស្នាដៃរបស់សម្ដេចក្រឡាហោម ក្នុងផ្នែកអភិវឌ្ឍន៍ជនបទ មានលក្ខណៈដ៏ខ្ពង់ខ្ពស់ ឧត្ដុង្គឧត្ដម និងមានតម្លៃលើសលប់ ទាំងផ្នែកសិក្សា សេដ្ឋកិច្ច និងសង្គម ក្នុងកម្រិតខ្ពស់សម្រាប់ប្រគល់ជូនពីសាកលវិទ្យាល័យជាតិជា ស៊ីមកំចាយមារ នូវសញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៍ជនបទ ជូនបេក្ខជនសម្ដេចក្រឡាហោម។

ក្នុងឱកាសនោះដែរ សម្ដេចក្រឡាហោមបានថ្លែងឱ្យដឹងថា សញ្ញាបត្របណ្ឌិតកិត្តិយសផ្នែកអភិវឌ្ឍន៏ជនបទ ដែលសម្តេចទទួលបាននាឱកាសនេះ គឺពិតជាមានអត្ថន័យដ៏ជ្រាលជ្រៅសម្រាប់សម្តេចហើយនេះក៏ជាមោទនភាពមួយផងដែរ ព្រោះគ្រប់យ៉ាងដែលសម្តេចបានខិតខំប្រឹងប្រែងគឺដើម្បីបុព្វហេតុជាតិមាតុភូមិ និងប្រជាជនកម្ពុជា។

សម្តេចមានប្រសាសន៍ថា៖ «ខ្ញុំពិតជាអរគុណចំពោះការវាយតម្លៃនូវគុណសម្បត្តិរបស់ខ្ញុំទាក់ទងនឹងផ្នែកអភិវឌ្ឍន៍ជនបទ។ អរគុណនិងមានមោទនភាពជាមួយអ្វីដែលបានកើតឡើងក្នុងជីវិតរយៈពេលជាង ៧០ឆ្នាំមកនេះ»

ទន្ទឹមនោះ សម្ដេចក្រលាហោម ស ខេង បានបង្ហាញជំនឿជឿជាក់ឱ្យតម្លៃនិងគាំទ្រជានិច្ចលើការអប់រំនៅគ្រប់កម្រិត ជាពិសេសកម្រិតឧត្តមសិក្សា និងកម្រិតអប់រំបច្ចេកទេសវិជ្ជាជីវៈ ដែលជាស្ពានចម្លងមនុស្សគ្រប់គ្នាទៅរកមុខជំនាញវិជ្ជាជីវៈប្រចាំជីវិត ដែលមានន័យថា ពលរដ្ឋម្នាក់ត្រូវមានជំនាញមួយច្បាស់លាស់យ៉ាងតិច ដើម្បីចិញ្ចឹមជីវិត។ ដូច្នេះហើយ ដរាបណាសម្ដេចនៅមានកម្លាំង និងធនធាន សម្ដេចនៅតែបន្តគាំទ្រ ដល់វិស័យអប់រំដើម្បីជំរុញការអភិវឌ្ឍជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក