ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧

ភ្នំពេញ៖ អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ហង្ស ពុទ្ធា បានប្រាប់ឱ្យដឹងនៅក្នុងសន្និសីទសារព័ត៌មានស្តីពីការត្រួតពិនិត្យដំណើរការបោះពុម្ពសន្ធឹកឆ្នោតនៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ថា គ.ជ.ប ចំណាយថវិកាជាង ៥០លានដុល្លារសម្រាប់រៀបចំការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣។

លោក ហង្ស ពុទ្ធា បានបញ្ជាក់ថា គ.ជ.ប បានទិញទឹកថ្នាំជ្រលក់លាងមិនជ្រះសម្រាប់ប្រើប្រាស់ក្នុងថ្ងៃបោះឆ្នោតចំនួន៥ម៉ឺន២ពាន់ដប ដែលទិញពីប្រទេសឥណ្ឌា បានមកដល់ឃ្លាំងរបស់គ.ជ.ប ដើម្បីត្រៀមចែកជូនដល់ការិយាល័យសម្រាប់បោះឆ្នោតនៅទូទាំងរាជធានីខេត្ត។

អ្នកនាំពាក្យរូបនេះបានប្រាប់ឱ្យដឹងទៀតថា ជាទូទៅពលរដ្ឋអាចបោះឆ្នោតដោយគូសសញ្ញាគ្រីសក្នុងប្រអប់សម្រាប់គណបក្សដែលខ្លួនពេញចិត្ត ប៉ុន្តែការបោះឆ្នោតឆ្នាំនេះ គ.ជ.ប អនុញ្ញាតឱ្យគូសសញ្ញាបូក សញ្ញាគុណ សញ្ញាគ្រីស ជាដើម លើកលែងតែសញ្ញាដែលបង្ហាញពីអត្តសញ្ញាណរបស់អ្នកគូស (អ្នកបោះឆ្នោត) ដូចជាចុះហត្ថលេខា សរសេរឈ្មោះ សរសេរលេខ ឬស្នាមមេដៃជាដើម។

បើតាមលោក ហង្ស ពុទ្ធា គ.ជ.ប បោះពុម្ពសន្លឹកឆ្នោតជាង ១៣លានសន្លឹក ដោយជាង ១១លានសន្លឹកនឹងយកទៅប្រើប្រាស់នៅតាមការិយាល័យបោះឆ្នោតនីមួយៗ និងជាង ១លានសន្លឹកទៀតសម្រាប់បម្រុងទុកនៅតាមរាជធានីខេត្ត។ សន្លឹកឆ្នោតនឹងដឹកទៅតាមបណ្តាខេត្តនៅថ្ងៃទី១៨ ខែកក្កដា ឆ្នាំ២០២៣។

គូសបញ្ជាក់ថា ពលរដ្ឋចំនួន ៩ ៧១០ ៦៥៥នាក់ ក្នុងនោះស្រី ៥ ១៦១ ៩០៩នាក់ មានឈ្មោះក្នុងបញ្ជីបោះឆ្នោតដែលមានសិទ្ធិទៅបោះឆ្នោតថ្នាក់ជាតិដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខនេះ ដោយមានការិយាល័យបោះឆ្នោតសរុបចំនួន ២៣ ៧៨៩។

រាជរដ្ឋាភិបាលបានជំរុញឱ្យក្រសួងមហាផ្ទៃ និងក្រសួងយុត្តិធម៌ធ្វើវិសោធនកម្មច្បាប់បោះឆ្នោតថ្មីសំដៅលើសិទ្ធិឈរឈ្មោះរបស់មន្ត្រីនយោបាយ ជាពិសេសរឹតបន្តឹងលើអ្នកដែលបំផ្លាញសិទ្ធិបោះឆ្នោតរបស់ពលរដ្ឋ។

នាយករដ្ឋមន្ត្រីកម្ពុជា បានបញ្ជាក់តាមសារសំឡេងដែលចេញផ្សាយនៅថ្ងៃ១២ ខែមិថុនា ឆ្នាំ២០២៣ ដូច្នេះថា៖ «ប្រជាពលរដ្ឋទៅបោះឆ្នោតក៏បាន មិនទៅបោះឆ្នោតក៏បានគឺជាសិទ្ធិរបស់ពលរដ្ឋ តែសម្រាប់អ្នកដែលឈរឈ្មោះឱ្យគេបោះឆ្នោតឱ្យគឺចាំបាច់ត្រូវតែទៅបោះឆ្នោតលើកទី១ មុនពេលខ្លួនទៅឈរឈ្មោះ»

សម្តេចតេជោគូសបញ្ជាក់ ក្រោយកែទម្រង់ច្បាប់បោះឆ្នោតថ្មីនេះរួចរាល់ អ្នកដែលឈរឈ្មោះសម្រាប់ឱ្យគេបោះឆ្នោតបើមិនទៅបោះឆ្នោតឆ្នាំនេះទេ នោះនឹងគ្មានសិទ្ធិឈរឈ្មោះឱ្យគេបោះឆ្នោតនៅថ្ងៃបោះឆ្នោតជាអសកលក្តី ជាសមាជិកក្រុមប្រឹក្សាស្រុក ខណ្ឌ ក្រុង ខេត្ត រាជធានី បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ឆ្នាំ២០២៧ និងការបោះឆ្នោតសមាជិកព្រឹទ្ធសភាឆ្នាំ២០២៨៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក