ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

លោក Arsene Wenger មានភាគរយខ្ពស់ក្នុងការមកដឹកនាំក្រុមជម្រើសជាតិស្វីស

ស្វីស៖ សហព័ន្ធបាល់ទាត់ស្វីស បានធ្វើការងារយ៉ាងមមាញឹកក្នុងការស្វែងរកគ្រូបង្វឹកថ្មីមកដឹកនាំក្រុមជម្រើសជាតិ ពោលគឺត្រឹមមួយសប្តាហ៍ប៉ុណ្ណោះ ក្រោយការចាកចេញរបស់ខណៈស្វីសត្រូវត្រៀមខ្លួនចូលរួមប្រកួតជម្រុះ FIFA World Cup ទ្វីបអឺរ៉ុបនាខែក្រោយនេះ។

ក្រុមការងាររបស់ក្រុមជម្រើសជាតិស្វីសបានបញ្ជាក់ថា មានការបង្ហាញចំណាប់អារម្មណ៍ច្រើនមកលើការងារនេះ ទាំងគ្រូបង្វឹកក្នុងស្រុក ក៏ដូចជាគ្រូបង្វឹកដែលកំពុងប្រកបអាជីពនៅក្រៅប្រទេស។ ការសម្ភាសន៍ផ្ទាល់ទៅលើបេក្ខភាពថ្មីនឹងចាប់ផ្តើមពីសប្តាហ៍ក្រោយនេះតទៅ ដោយសហព័ន្ធរំពឹងថានឹងអាចបង្ហាញវត្តមានគ្រូបង្វឹកថ្មីក្នុងពេលឆាប់ៗខាងមុខនេះ។

ស្វីស នឹងមានភារកិច្ចប្រកួតមិត្តភាពអន្តរជាតិទល់នឹងក្រុមជម្រើសជាតិក្រិច នៅថ្ងៃទី០១ ខែកញ្ញា មុននឹងបន្តយុទ្ធនាការជម្រុះ World Cup ដោយជួបជាមួយជើងឯក EURO អ៊ីតាលី នៅថ្ងៃទី០៥ ខែកញ្ញា ខណៈការប្រកួតបន្តជួបជាមួយអៀរឡង់ខាងជើង នៅថ្ងៃទី០៨ ខែកញ្ញា ខាងមុខនេះ។ បេក្ខភាពបន្តដែលនឹងមកដឹកនាំស្វីស ដែលគេលើកឡើងច្រើនជាងគេគឺអតីតអ្នកចាត់ការ Arsenal លោក Arsene Wenger។

គួរឱ្យដឹងថា អតីតគ្រូបង្វឹក លោក Vlademir Petkovic បានប្រកាសលាលែងពីតំណែង ក្រោយពីដឹកនាំក្រុមជម្រើសជាតិស្វីសរយៈពេល ៧ឆ្នាំ ដោយចុងក្រោយបង្អស់លោកបានដឹកនាំស្វីសឡើងដល់វគ្គ ៨ក្រុមចុងក្រោយ ប៉ុន្តែចាញ់អេស្ប៉ាញនៅវគ្គប៉េណាល់ទីកាត់សេចក្តី។ លោក Petkovic នឹងទៅដឹកនាំក្លិបបារាំង Girondins de Bordeaux ក្នុងក្របខណ្ឌកំពូល Ligue1 អមដោយកិច្ចសន្យា ៣ឆ្នាំ៕

លោក Vlademir Petkovic

លោក Arsene Wenger

ក្រុមបាល់ទាត់ជម្រើសជាតិស្វីស

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក