ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ទណ្ឌិត១៩នាក់ជាប់ឃុំក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យត្រូវបានប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយ និងលើកលែងទោសពី៣ខែ ទៅ៦ខែ

បន្ទាយមានជ័យ៖ ទណ្ឌិតជាប់ឃុំនៅក្នុងពន្ធនាខេត្តបន្ទាយមានជ័យចំនួន១៩នាក់ ត្រូវបានប្រកាសព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោស ចំនួន១៩នាក់(ប្រុស) ពី៣ខែ ទៅ ៦ខែ ក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ឆ្នាំ២០២៣។

នេះបើតាមការបញ្ជាក់ឱ្យដឹងពីប្រធានពន្ធនាគារខេត្ត លោក អ៊ុង ស៊ីផាន ក្នុងកិច្ចប្រជុំប្រកាស ព្រះរាជក្រឹត្យបន្ធូរបន្ថយទោស និងលើកលែងទោសក្នុងឱកាសពិធីបុណ្យចូលឆ្នាំ ប្រពៃណីជាតិ និងបុណ្យវិសាខបូជា ក្រោមការចូលរួមពីអភិបាលខេត្តបន្ទាយមានជ័យស្តីទី លោក ង៉ោ ម៉េងជ្រួន នៅព្រឹកថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៣ នៅក្នុងពន្ធនាគារខេត្តបន្ទាយមានជ័យស្ថិតនៅភូមិទំនប់ជ្រៃ សង្កាតទឹកថ្លា ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ។

ប្រធានពន្ធនាគារខេត្តបន្ទាយមានជ័យ ក៏បានបញ្ជាក់ថា ការបន្ធូបន្ថយទោស និងលើកលែងទោស ដល់ទណ្ឌិតជាប់ឃុំ ក្នុងឱកាសបុណ្យវិសាខបូជា និងបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ ឆ្នាំ២០២៣ ចំនួន១៩នាក់។ ការបន្ធូរបន្ថយទោស៣ខែ មានចំនួន១៧នាក់ បន្ធូរបន្ថយទោស៦ ខែ ចំនួន២នាក់។

គួរឱ្យដឹងដែរថា បច្ចុប្បន្នទណ្ឌិតដែលកំពុងជាប់ឃុំនៅក្នុងពន្ធខេត្តបន្ទាយមានជ័យ សរុបមានចំនួន១៦០២ ក្នុងនោះស្រី៨៣៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក