សម្ដេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យប្រធានអង្គការ ICAPP នៅទីក្រុងសេអ៊ូល ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ | កម្ពុជា និងហ្វីលីពីនឯកភាពបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការងារ និងការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈឱ្យកាន់តែល្អប្រសើរ | សម្ដេចតេជោ ហ៊ុន សែន អញ្ជើញទទួលទានអាហារថ្ងៃត្រង់ការងារ ដែលរៀបចំដោយ ឯកឧត្តម Kim Jin-pyo អតីតប្រធានសភានៃសាធារណរដ្ឋកូរ៉េ | នាយករដ្ឋមន្ត្រីថាការអភិវឌ្ឍន៍ផែសមុទ្រនឹងធ្វើឲ្យកម្ពុជាអាចប្រកួតប្រជែងបាន | ផ្សាយបន្តផ្ទាល់៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញមាតុភូមិនិវត្តន៍បន្ទាប់ពីអញ្ជើញទៅចូលរួមវេទិកាចំណេះដឹងពិភពលោក(World Knowledge Forum)នៅសាធារណរដ្ឋកូរ៉េ ។ |

ទីក្រុងមួយនៃប្រទេសអាមេរិកឡាទីន ព្រមានផាកពិន័យជាលុយ និងអាចដាក់ពន្ធនាគារលើបុគ្គលដែលបដិសេធមិនទទួលវ៉ាក់សាំង

កូឡុំប៊ី៖ អាជ្ញាធរទីក្រុង Sucre ប្រទេសកូឡុំប៊ី ហាក់អស់ការអត់ធ្មត់ជាមួយប្រជាពលរដ្ឋដែលបដិសេធមិនព្រមទទួលការចាក់វ៉ាក់សាំងកូវីដ-១៩ ដោយបង្គាប់ឱ្យប្រជាពលរដ្ឋដែលបដិសេធទទួលវ៉ាក់សាំងទាំងអស់នោះដាច់ខាតត្រូវតែនៅក្នុងផ្ទះ ហើយប្រសិនបើពួកគេល្មើសការហាមឃាត់នេះ ដោយនៅតែចេញមកខាងក្រៅទៀត ពួកគេអាចនឹងប្រឈមពីការពិន័យ ឬជាប់ពន្ធនាគារតែម្តង។

អភិបាលក្រុង លោកស្រី Elvira Julia Mercado បាននិយាយតាមរយៈវិទ្យុក្នុងស្រុកមួយថា៖ “ពួកយើងត្រូវតែមានចំណាត់ការម៉ត់ចត់ និងតឹងរ៉ឹងមួយក្នុងនាមជាអ្នកដឹកនាំ។ គ្រប់គ្នាត្រូវតែទទួលវ៉ាក់សាំង បើពុំដូច្នោះទេ ពួកគេមិនអាចទទួលសេវាសាធារណៈណាមួយក្នុងទីក្រុងបានឡើយ។ បន្ថែមពីលើនេះ លោកស្រីក៏បានបន្ទោសទៅលើការចូលរួមពីប្រព័ន្ធផ្សព្វផ្សាយមួយចំនួន ដែលបានចែកចាយព័ត៌មានមិនពិតដែលធ្វើឱ្យប្រជាជនខ្លាចរអារមិនហ៊ានទៅទទួលវ៉ាក់សាំង។

ការដាក់បំរាមមិនឱ្យអ្នកមិនទាន់ទទួលបានវ៉ាក់សាំងមិនឱ្យចេញពីផ្ទះនេះ អនុវត្តរយៈពេល ៨ថ្ងៃ តែក៏មានការលើកលែងសម្រាប់ការអនុវត្តវិធានការសុខាភិបាល និងលើកលែងសម្រាប់អ្នកចេញពីផ្ទះដើម្បីមកទទួលវ៉ាក់សាំង។

ប្រជាពលរដ្ឋនៅក្នុងក្រុង Sucre ទាំងអស់ នឹងត្រូវបង្ហាញកាតវ៉ាក់សាំងដើម្បីចូលទៅផ្សារទំនើប, ភោជនីយដ្ឋាន, ហាង និងធនាគារជាដើម ហើយអ្នកដែលគ្មានកាតវ៉ាក់សាំងប៉ុន្តែនៅតែល្មើសចេញមកក្រៅ ឬចូលទៅកាន់ទីតាំងទាំងនោះ ត្រូវទទួលការពិន័យជាប្រាក់ប្រមាណ ២៦០ដុល្លារ ហើយករណីមិនរាងចាលនៅតែមានការល្មើសដដែលៗ នឹងអាចទទួលការពិន័យដោយទោសដាក់ពន្ធនាគារតែម្តង៕

គួរបញ្ជាក់ថា កូឡុំប៊ីមានអ្នកស្លាប់ដោយសារកូវីដ-១៩ ចំនួន ១២១,០០០នាក់នាក់ ពោលគឺជាប្រទេសទី៣ ក្នុងទ្វីបអាមេរិកខាងត្បូង ដែលមានអ្នកស្លាប់ច្រើនជាងគេបង្អស់ដោយសារកូវីដ-១៩ បន្ទាប់ពីប្រទេសប្រេស៊ីល និងប៉េរូ៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក