ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

រាជបុត្រ សូរ្យកាយ្យ ចេញវីដេអូសុំទោសនាយករដ្ឋមន្ត្រីក្រោយឃើញការរៀបចំស៊ីហ្គេមរបស់កម្ពុជា

ភ្នំពេញ៖ លោក ទឹម សុជា ដែលមានឈ្មោះលេងហ្វេសប៊ុក រាជ្យបុត្រ សូរ្យកាយ្យ បានចេញវីដេអូសុំទោសទៅកាន់នាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន និងរាជរដ្ឋាភិបាលកម្ពុជានូវកំហុសឆ្គងរបស់ខ្លួនដែលបានប្រព្រឹត្តិកាលពីកន្លងទៅ។

ការចេញមុខសុំទោសនេះគឺបន្ទាប់ពីអ្នកលេងបណ្ដាញសង្គមដែលកំពុងរស់នៅសហរដ្ឋអាមេរិករូបនេះបានឃើញពីការរៀបចំស៊ីហ្គេមរបស់កម្ពុជាដែលធ្វើឱ្យលោកបានឃើញកាន់តែច្បាស់ពីការអភិវឌ្ឍន៍របស់កម្ពុជា ដែលខុសពីការឃោសនារបស់ក្រុមប្រឆាំង។

លោកស្នើសុំទៅសម្ដេចតេជោ ហ៊ុន សែន លើកលែងទោស និងអនុញ្ញាតឱ្យលោកបានត្រលប់មកកម្ពុជាវិញឱ្យបានឃើញពីការអភិវឌ្ឍន៍កម្ពុជាពិតដោយផ្ទាល់ភ្នែក។

លោកថា៖ «ខ្ញុំក៏សូមសុំទោសសម្ដេចពុកនូវអ្វីដែលខ្ញុំបានធ្លាប់ធ្វើខុសនាពេលកន្លងមកហើយក៏សូមសម្ដេចពុកនឹងលើកលែងឱ្យខ្ញុំហើយអនុញ្ញាតឱ្យខ្ញុំត្រលប់ទៅកាន់ប្រទេសកម្ពុជាវិញដើម្បីមើលឃើញពីការអភិវឌ្ឍន៍របស់សម្ដេចពុកមកអួតដល់ប្រជាជនខ្មែរយើងនៅក្រៅប្រទេស»។

ជាការឆ្លើយតបនាយករដ្ឋមន្ត្រីសម្ដេចតេជោ ហ៊ុន សែន បានឆ្លើយតបលើ Channel Telegram របស់សម្ដេចដោយហៅលោក ទឹម សុជា ថាកូនប្រុសផងដែរថារឿងអតីតកាលទុកវាដោយឡែកចុះ ខណៈសម្ដេចបានស្វាគមន៍លោក ទឹម សុជា ចូលកម្ពុជាវិញផងដែរ។

សម្ដេចតេជោថា៖ «កូនប្រុសពុកសូមស្វាគមន៍ការវិលត្រឡប់របស់កូន។ សម្រាប់រឿងអតីតកាលទុកវាដោយឡែកទៅចុះ។ កូនរៀបចំខ្លួនមកនៅស្រុកយើងវិញដែលទឹកដីនេះក៏ជារបស់កូនម្នាក់ដែរ។ មាតុភូមិកម្ពុជាជារបស់ប្រជាជនកម្ពុជាគ្រប់រូប»។

លោក ទឹម សុជា គឺជាអ្នកគាំទ្រអតីតបក្សសង្គ្រោះជាតិ និងជាអ្នកប្រើប្រាស់បណ្ដាញសង្គមដើម្បីវាយប្រហារលើរដ្ឋាភិបាលម្នាក់ដែលពីមុនធ្លាប់បានប្រើពាក្យប្រមាថថ្នាក់ដឹកនាំកម្ពុជាយ៉ាងខ្លាំង។ ទោះជាយ៉ាងណាក្នុងវីដេអូសុំទោស លោកបានលើកឡើងថាលើកឡើងពីមុនគឺជាការគិតខ្លីរបស់លោកដែលមិនទាន់ដឹងក្ដីរាក់ជ្រៅ ហើយលោកក៏បានសោកស្ដាយនូវកំហុសនោះផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក