ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រុមជម្រើសជាតិហុកគីនារីកម្ពុជានឹងបង្ហាញខ្លួនក្នុងព្រឹត្តិការណ៍ Asian Games នៅខែកញ្ញា

ភ្នំពេញ៖ ក្រុមក្រុមជម្រើសជាតិហុកគីនារីកម្ពុជានឹងចូលរួមប្រកួតកីឡាអាស៊ីលើកទី១៩ ចាប់ពីថ្ងៃទី២៣ ខែកញ្ញា ដល់ថ្ងៃទី៨ ខែតុលា នៅទីក្រុង Hangzhou ប្រទេសចិន។ យោងតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា។

អគ្គលេខាធិការសហព័ន្ធកីឡាហុកគីកម្ពុជា (CHF) លោក កាំង សុធា បានឱ្យដឹងថា ក្រុមជម្រើសជាតិហុកគីនារីកម្ពុជាបានក្លាយជាបេក្ខភាពមួយក្នុងចំណោមបេក្ខភាពជាច្រើនទៀត ក្នុងអាស៊ីទាំងមូល សម្រាប់ការប្រកួតកីឡាអាស៊ី ឆ្នាំ២០២៣ គឺដោយសារក្រុមហុកគីនារីកម្ពុជាបានឆ្លងកាត់ការប្រកួតអន្តរជាតិនានា កន្លងមក បូករួមទាំងការទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី៣២ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៣ ដោយក្រុមកម្ពុជាទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាហុកគីនារីនេះ។

លោកបន្ថែមឱ្យដឹងថា នេះជាក្តីរីករាយមួយដែលហុកគីនារីកម្ពុជាមានកៅអី១ ចូលរួមប្រកួតកីឡាអាស៊ី ចុងឆ្នាំ២០២៣ ខាងមុខនេះ ដែលជាព្រឹត្តិការណ៍កីឡាដ៏ធំប្រចាំទ្វីបអាស៊ីទាំងមូល បន្ទាប់ពីហុកគីកម្ពុជាតែងតែខិតខំប្រឹងប្រែងចូលរួមប្រកួតប្រជែង ក្នុងព្រឹត្តិការណ៍អន្តរជាតិនានាជាបន្តបន្ទាប់កន្លងមក។

លោក កាំង សុធា បានបង្ហាញពីការខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍប្រភេទកីឡាអូឡាំពិកមួយនេះកាន់តែមានល្អប្រសើរបន្តិចម្តងៗ ក្រោយពីវត្តមានប្រភេទកីឡាហុកគី នៅកម្ពុជាជិត២០ឆ្នាំមកនេះ បើទោះបីជាការអភិវឌ្ឍនេះមានដំណើរយឺតក្តី ក៏លោកចាត់ទុកថា នេះជាមោទនភាពមួយ ដែលបានដើរឆ្ពោះទៅមុខជានិច្ចមិនថយក្រោយ ដោយពីការប្រកួតអន្តរជាតិពីការចាញ់គ្រាប់ច្រើនមកគ្រាប់តិច ហើយពេលខ្លះមានស្មើ ហើយក៏មានឱកាសឈ្នះខ្លះ។

លោកបានបន្ថែមថា ក្នុងនាមជាម្ចាស់ផ្ទះ ស៊ីហ្គេម ២០២៣ ជាប្រវត្តិសាស្រ្តដំបូង គឺប្រភេទកីឡាហុកគីទទួលបានមេដាយសំរឹទ្ធ ដែលជាក្តីសង្ឃឹម និងមោទនភាព បន្តដំណើរឆ្ពោះទៅមុខមិនរាថយ។

គួរឱ្យដឹងដែរថា កីឡាអាស៊ី គឺជាព្រឹត្តិការណ៍ពហុកីឡាដ៏ធំជាងគេប្រចាំទ្វីបអាស៊ី ដែលធ្វើឡើងរៀងរាល់៤ឆ្នាំម្តង ដោយកីឡាអាស៊ីនេះបានប្រារព្ធ១៨លើក ស្មើនឹង ៧២ឆ្នាំ ខណៈព្រឹត្តិការណ៍បន្ទាប់ លើកទី១៩ នឹងធ្វើឡើងនៅទីក្រុមទីក្រុង Hangshouសាធារណរដ្ឋប្រជាមានិតចិន ដោយម្ចាស់ផ្ទះមួយនេះបានប្រកាសពីចំនួន ៤០ប្រភេទកីឡា ស្មើនឹង ៤៨២វិញ្ញាសា។

កម្ពុជាបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍នេះតាំងពីឆ្នាំ១៩៥៤ មកម្ល៉េះ។ ក្នុងព្រឹត្តិការណ៍ Asian Games លើកចុងក្រោយក្នុងឆ្នាំ២០១៨ កម្ពុជាឈ្នះបានមេដាយមាសលើវិញ្ញាសាជិះស្គី (Jet Ski) និង ជឺជិតស៊ូ Ju-jitsu៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក