ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |
ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ប្រធានាធិបតីចិន ស៊ី ជីនពីង បញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះកម្ពុជា ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវរដ្ឋ |

អ្នកដែលបាត់អត្តសញ្ញាណប័ណ្ណឬមិនទាន់ទៅធ្វើថ្មី អាចទៅបញ្ជាក់អត្តសញ្ញាណបម្រើឱ្យការបោះឆ្នោតបាន

ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានបញ្ជាក់ថា ពលរដ្ឋដែលបាត់អត្តសញ្ញាណប័ណ្ណ មានអត្តសញ្ញាណប័ណ្ណតែហួសសពុលភាព ឬមិនទាន់បានទៅធ្វើថ្មី អាចទៅបញ្ជាក់អត្តសញ្ញាណប័ណ្ណសម្រាប់បម្រើឱ្យការបោះឆ្នោតរយៈពេល ៣០ថ្ងៃចាប់ពីថ្ងៃទី២២ ខែមិថុនា ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ នៅគណៈកម្មការឃុំសង្កាត់រៀបចំការបោះឆ្នោត។

ជាមួយគ្នានេះ ត្រូវបញ្ជាក់សុពលភាពដោយអាជ្ញាធរឃុំ សង្កាត់ ដែលសាមីខ្លួនមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ផ្លូវការ និងត្រូវបោះឆ្នោត។

រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានបញ្ជាក់ថា ក្រសួងមហាផ្ទៃនឹងនៅតែបន្តផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋ គិតចាប់ឆ្នាំ២០១២ ដល់ខែឧសភា ឆ្នាំ២០២៣ ក្រសួងបានផ្តល់អត្តសញ្ញាណប័ណ្ណដល់ពលរដ្ឋគ្រប់អាយុ ១៥ឆ្នាំឡើងមានចំនួន ១២ ៧៩៣ ៦៧៩ទិន្នន័យ (ជាង ១២លានទិន្នន័យ)។ ក្នុងនោះមានជាង ១លាន ៧សែនសន្លឹកអស់សុពលភាព ដោយគិតត្រឹមខែឧសភា ក្រសួងបានផ្តល់ជូនអត្តសញ្ញាណប័ណ្ណប្រមាណជាង ៩សែននាក់ ហើយជិត ៨សែននាក់ទៀត មិនទាន់បានផ្តល់ជូនដោយសារតែពួកគេបានចំណាកស្រុកពីខេត្តមួយទៅខេត្តមួយទៀត ឬទៅក្រៅប្រទេស។ ក្រៅពីនេះ មានប្រជាពលរដ្ឋមួយចំនួន បានយកអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ទៅប្រើប្រាស់ខុសគោលដៅ ដូចជា យកទៅបញ្ចាំជាមួយមីក្រូហិរញ្ញវត្ថុ និងខ្ចីប្រាក់ក្រៅប្រព័ន្ធជាដើម។

គ.ជ.ប អំពាវនាវពលរដ្ឋគ្រប់រូបដែលមានឈ្មោះក្នុងបញ្ជីបោះឆ្នោត អញ្ជើញទៅបោះឆ្នោតឱ្យបានគ្រប់ៗគ្នា ជាពិសេសពលរដ្ឋខ្មែរដែលបំពេញបេសកកម្ម ឬរស់នៅក្រៅប្រទេស អញ្ជើញវិលត្រឡប់មកបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ នៅកម្ពុជាដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ចាប់ពីព្រឹកម៉ោង៧ ដល់ម៉ោង៣រសៀល៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក