ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

កម្ពុជាទទួលបានចំណូលជាង ៧០០លានដុល្លារពីការនាំចេញអង្ករនិងស្រូវទៅទីផ្សារអន្តរជាតិក្នុងរយៈពេល៥ខែនៃឆ្នាំ២០២៣

ភ្នំពេញ៖ រយៈពេល៥ខែ ឆ្នាំ២០២៣ កម្ពុជាបាននាំចេញអង្ករចំនួន ២៧៨ ១៨៤តោន និងស្រូវចំនួន ២ ១៤២ ៤៨៣តោនគិតជាទឹកប្រាក់សរុបមានចំនួន ៧៣៦.៩០លានដុល្លារសហរដ្ឋអាមេរិក។ នេះបើតាមរបាយការណ៍របស់សហព័ន្ធស្រូវអង្ករកម្ពុជា។

តាមរបាយការណ៍ ៥ខែឆ្នាំនេះ កម្ពុជាបាននាំចេញអង្ករតាមរយៈក្រុមហ៊ុនចំនួន៤៨ ទៅកាន់គោលដៅចំនួន៤៩ សរុបចំនួន ២៧៨ ១៨៤តោន គិតជាទឹកប្រាក់ចំនួន ១៩១.៦៤លានដុល្លារសហរដ្ឋអាមេរិក និងស្រូវចំនួន ២ ១៤២ ៤៨៣តោន (ប្រមាណជា ១.៣៧លានតោនអង្ករ) ទៅកាន់ប្រទេសវៀតណាម ដែលគិតជាទឹកប្រាក់ប្រមាណជា ៥៤៥.២៦លានដុល្លារសហរដ្ឋមេរិក។

ប្រភេទអង្ករដែលកម្ពុជានាំចេញទៅទីផ្សារអន្តរជាតិ គឺក្រអូបគ្រប់ប្រភេទមានចំនួន ៨៣,៤៩ភាគរយ អង្ករ-ស ចំនួន ១០,៨៧ភាគរយ អង្ករចំហុយ ៣.៧១ភាគរយ និងអង្ករសរីរាង្គចំនួន ១,៩៣ភាគរយ។ អង្ករកម្ពុជាបាននាំចេញទៅទីផ្សារចិនច្រើនជាងគេ ចំនួន ៤២ភាគរយ គិតជាទឹកប្រាក់ចំនួន ៧៧.៤២លានដុល្លារ។ ប្រទេសក្នុងទ្វីបអឺរ៉ុបចំនួនមានចំនួន៣៧.៩៣ភាគរយគិតជាទឹកប្រាក់ប្រមាណជា ៧១.៩៩លានដុល្លារ។

សម្រាប់ការនាំចេញទៅទីផ្សារសហរដ្ឋអាមេរិក និងប្រទេសអាស៊ានចំនួន៤ ដែលស្មើនឹង ៧.៨៦ភាគរយ ដែលក្នុងនោះប្រទេសហ្វីលីពីន ជាទីផ្សារទើបនាំចេញក្នុងបរិមាណធំលើកទី១ ចំនួន ២ ៥៧៥តោន ក្រៅពីនេះទីផ្សារផ្សេងៗចំនួន ២០គោលដៅស្មើនឹង ១០.៧៨ភាគរយ។

ក្នុងពិធីជួបសំណេះសំណាលជាមួយកម្មកររោងចក្រ និងសហគ្រាសនៅក្នុងខណ្ឌពោធិ៍សែនជ័យជិត២ម៉ឺននាក់នៅព្រឹកថ្ងៃទី១៤ ខែមិថុនា នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ក្នុងមួយឆ្នាំៗកម្ពុជាបាននាំចេញអង្ករចំនួនជាង៤លានតោន។ បើតាមសម្តេច បច្ចុប្បន្នទីផ្សារបរទេសចំនួន ៧៣ប្រទេស បានបញ្ជាទិញអង្ករពីកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកគ្រាដែលកម្ពុជាខ្វះខាតអង្ករនៅក្នុងឆ្នាំ២០០២ ដែលជាឆ្នាំកម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំអាស៊ានជាលើកដំបូង ដោយគ្រានោះប្រទេសឥណ្ឌាបានឧបត្តម្ភអង្ករមកកម្ពុជា២ម៉ឺនតោន។ បន្ទាប់មករាជរដ្ឋាភិបាលបានរៀបចំគោលនយោបាយកសិកម្មដើម្បីជំរុញការផលិតសម្រាប់ការផ្គត់ផ្គង់ក្នុងស្រុក និងសម្រាប់ការនាំចេញអង្ករទៅទីផ្សារអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក