ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ថៃ ត្រៀមដាក់វិធានការព្យាបាលកូវីដ-១៩ នៅផ្ទះលើមនុស្សដល់ ១០ម៉ឺននាក់

ថៃ៖ រដ្ឋាភិបាលថៃ គ្រោងនឹងអនុញ្ញាតឱ្យបង្កើនចំនួនអ្នកសម្រាកព្យាបាលកូវីដ-១៩នៅផ្ទះចំនួន ១០ម៉ឺននាក់ ត្បិតលទ្ធភាពគ្រូពេទ្យ រួមទាំងសម្ភារៈ និងបរិក្ខារសម្រាប់ការទទួលព្យាបាលអ្នកជំងឺកូវីដ-១៩ នៅមន្ទីរពេទ្យបានកើនឡើងជាគំហុកហួសប្រមាណ ដោយសារអាជ្ញាធរនៅតែបន្តរកឃើញអ្នកវិជ្ជមានថ្មីជាបន្តបន្ទាប់ ដែលសឹងតែទាំងអស់ជាអ្នកវិជ្ជមានកូវីដ-១៩ បំលែងខ្លួនថ្មី ដែលតា (Delta)។

ផ្តើមឡើងដំបូងនៃការផ្ទុះកូវីដ-១៩ ក្នុងប្រទេសថៃ អ្នកជំងឺទាំងអស់មិនថាធ្ងន់ ឬស្រាលនោះឡើយ គឺតម្រូវឱ្យមានការសម្រាកក្នុងមន្ទីរពេទ្យដើម្បីទទួលការថែទាំ និងព្យាបាល។ យ៉ាងណាមិញ កាលពីខែមុន រដ្ឋាភិបាលបានអនុញ្ញាតឱ្យមនុស្សត្រឹម ៣ម៉ឺននាក់ អាចដាក់ខ្លួននៅដាច់ដោយឡែកសម្រាប់ការព្យាបាលកូវីដ-១៩នៅផ្ទះរៀងៗខ្លួន។ ចំនួន ៣ម៉ឺននាក់នេះ នឹងកើនឡើងដល់ ១០ម៉ឺននាក់ ប៉ុន្តែក្នុងករណីដែលអ្នកជំងឺមានសភាពស្រាល ឬគ្មានរោគសញ្ញា ហើយអនុវត្តតែនៅទីក្រុងបាងកក និងបណ្តាខេត្តក្បែរៗទីក្រុងបាងកកតែប៉ុណ្ណោះ។

លោក Natthapong Wongwiwath មន្រ្តីជាន់ខ្ពស់ក្រសួងសុខាភិបាលថៃបានឱ្យដឹងថា បច្ចុប្បន្ននេះមានអ្នកជំងឺសម្រាកព្យាបាលតាមផ្ទះចំនួនជាង ៦ម៉ឺននាក់ ដោយអ្នកសម្រាកព្យាបាលនៅតាមផ្ទះនឹងទទួលបានការផ្តល់ជូននូវបរិក្ខារពេទ្យ, ឱសថ, អាហារ និងការពិគ្រោះបញ្ហាសុខភាពតាមប្រព័ន្ធទូរស័ព្ទ។ មិនខុសគ្នាពីកម្ពុជាឡើយ ក្នុងករណីដែលស្ថានភាពអ្នកជំងឺវិវត្តទៅរកភាពធ្ងន់ធ្ងរ ពួកគេនឹងត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យភ្លាមៗតែម្តង។

បើតាមអាជ្ញាធរសុខាភិបាលថៃបានបញ្ជាក់ថា គ្រែពេទ្យក្នុងទីក្រុងបាងកក ដែលមានចំនួន ៤ម៉ឺនគ្រែ ត្រូវបានផ្ទុកអ្នកជំងឺជាង ៩០ភាគរយទៅហើយ ខណៈគ្រែពេទ្យសរុបទូទាំងប្រទេសជាង ១៨ម៉ឺនគ្រែ ត្រូវបានប្រើប្រាស់អស់ជាង ៨០ភាគរយដូចគ្នា។ នៅថ្ងៃចន្ទម្សិលមិញនេះ ថៃបន្តរកឃើញអ្នកឆ្លងកូវីដ-១៩ ថ្មីចំនួន ១៧,៩៧០ករណី នាំឱ្យតួលេខអ្នកឆ្លងសរុបកើនឡើងដល់ ៦៣៣,២៨៤នាក់ និងមានអ្នកស្លាប់សរុប ៥,០៧៤នាក់៕





ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក