ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

យូនីសេហ្វផ្តល់ឧបករណ៍វេជ្ជសាស្រ្តដែលមានតម្លៃ ៧លានដុល្លារមកកម្ពុជា

ភ្នំពេញ៖ អង្គការយូនីសេហ្វ បានផ្តល់ឧបករណ៍វេជ្ជសាស្រ្តសម្រាប់ការព្យាបាលដោយអុកស៊ីសែន ដែលមានតម្លៃ ៧លានដុលា្លរអាមេរិកដល់ក្រសួងសុខាភិបាល។ ពិធីប្រគល់ និងទទួលឧបករណ៍វេជ្ជសាស្រ្តធ្វើឡើងក្រោមការចូលរួមពីរដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ និងប្រធានយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត វីល ផាកស៍ កាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣។

ប្រធានយូនីសេហ្វប្រចាំកម្ពុជា លោកបណ្ឌិត វីល ផាកស៍ បានលើកឡើងថា ឧបករណ៍វេជ្ជសាស្ត្រទាំងនេះជាផ្នែកមួយកិច្ចខិតខំប្រឹងប្រែងរបស់យូនីសេហ្វ ដើម្បីពង្រឹងប្រព័ន្ធសុខាភិបាលរបស់កម្ពុជាសម្រាប់ការថែទាំសុខភាពបឋមប្រកបដោយសមភាព ក្រោយដំណាក់កាលនៃស្ថានភាពដ៏ធ្ងន់ធ្ងរ បង្កដោយជំងឺរាតត្បាតកូវីដ-១៩។

បើតាមលោកបណ្ឌិត វីល ផាកស៍ ចាប់តាំងពីមានការរាតត្បាតជំងឺកូវីដ-១៩ យូនីសេហ្វបានផ្តល់ជំនួយឱ្យកម្ពុជា គិតជាទឹកប្រាក់ជាង ៤៤លានដុល្លារអាមេរិក រួមមានឧបករណ៍វេជ្ជសាស្រ្ត និងទូប្រព័ន្ធត្រជាក់ខ្លាំង វ៉ាក់សាំងកូវីដ និងឱសថនានា ដោយមានការគាំទ្រពីដៃគូមួយចំនួនដូចជា ទីភ្នាក់ងារសហរដ្ឋអាមេរិកដើម្បីអភិវឌ្ឍន៍អន្តរជាតិ (USAID) រាជរដ្ឋាភិបាលជប៉ុនអូស្រ្តាលី និងសាធារណរដ្ឋឆែក។

លោកបន្តថា យូនីសេហ្វនឹងនៅតែប្តេជ្ញាចិត្តក្នុងការគាំទ្រដល់រាជរដ្ឋាភិបាលកម្ពុជាក្នុងការធានាគុណភាព និងការទទួលបានដោយសមភាពនៃសេវាសុខភាព ការកាត់បន្ថយបន្ថែមទៀតនូវមរណភាពមាតា និងទារក ដើម្បីអាចឲ្យកុមារគ្រប់រូបមានសុខភាពល្អ និងឱកាសប្រសើរជាងមុនក្នុងការសម្រេចនូវសក្តានុពលរបស់ខ្លួន។

រដ្ឋលេខាធិការក្រសួងសុខាភិបាល លោកស្រី យក់ សម្បត្តិ បានថ្លែងអំណរគុណដល់យូនីសេហ្វសម្រាប់អំណោយដ៏ថ្លៃថ្លានេះសម្រាប់ការគាំទ្រក្នុងការធានានូវការផ្តល់សេវាសុខភាពសំខាន់ៗសម្រាប់ស្ត្រី និងកុមារ ការផ្តល់ថ្នាំបង្ការជាប្រចាំ និងសេវាថែទាំសុខភាពមាតា និងទារកជាដើម។

លោកស្រីនិយាយថា៖ «ភាពជាដៃគូរបស់យើងជាមួយយូនីសេហ្វ បានជួយពង្រឹងប្រព័ន្ធថែទាំសុខភាព និងការបណ្តុះបណ្តាលធនធាន មនុស្ស។ អំណោយឧបករណ៍វេជ្ជសាស្ត្រអុកស៊ីសែននាថ្ងៃនេះ គឺជាជំហានមួយក្នុងការធ្វើទំនើបកម្មសម្ភារបរិក្ខារវេជ្ជសាស្រ្ត និងប្រព័ន្ធតាមដាន ដែលអាចជួយកាត់បន្ថយអត្រាមរណភាពមាតា ទារក និងកុមារ»។

ឧបករណ៍ដែលជាអំណោយរបស់អង្គការយូនីសេហ្វតម្លៃ ៧លានដុល្លារនេះ រួមមាន ឧបករណ៍បង្កើនកម្រិតអុកស៊ីសែន ម៉ូនីទ័រសម្រាប់អ្នកជំងឺ ឧបករណ៍ពិនិត្យកម្រិតអុកស៊ីសែនក្នុងឈាម ឧបករណ៍បញ្ចូល អុកស៊ីសែនក្នុងសួត និងឧបករណ៍ សម្រាប់ព្យាបាលអុកស៊ីសែនដទៃទៀត។ ឧបករណ៍វេជ្ជសាស្ត្រទាំងនេះនឹងត្រូវយកទៅបែងចែកទៅកាន់មណ្ឌលសុខាភិបាលចំនួន ១៣១កន្លែង រួមមានមន្ទីរពេទ្យថ្នាក់ជាតិ ខេត្ត និងស្រុក និងមណ្ឌលសុខភាពនៅទូទាំងប្រទេស នៅប៉ុន្មានសប្តាហ៍ខាងមុខ។

សម្ភារជាអំណោយទាំងនេះ នឹងធានាថាអ្នកជំងឺ រួមទាំងកុមារ ដែលត្រូវការការព្យាបាលដោយប្រើប្រាស់ អុកស៊ីសែន ទទួលបាននូវការព្យាបាលសង្រ្គោះជីវិតសម្រាប់ជំងឺទាក់ទងនឹងផ្លូវដង្ហើម និងស្ថានភាព ដទៃទៀតដូចជាស្ថានភាពខ្វះអុកស៊ីសែនរបស់ទារកទើបកើត៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក