ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

Harry Kane បាត់ខ្លួន មិនបង្ហាញមុខក្នុងជំរុំហ្វឹកហាត់រដូវកាលថ្មីជាមួយ Spurs

អង់គ្លេស៖ ខ្សែប្រយុទ្ធក្រុមជម្រើសជាតិអង់គ្លេស Harry Kane បានបាត់មុខ មិនមកបង្ហាញខ្លួនក្នុងការហ្វឹកហាត់ត្រៀមរដូវកាលថ្មីជាមួយ Tottenham Hotspurs ឡើយ បន្ទាប់ពីបញ្ចប់យុទ្ធនាការ EURO 2020 ជាមួយក្រុមជម្រើសជាតិអង់គ្លេស ខណៈពាក្យចចាមអារ៉ាមក្នុងការលេចឮដំណឹងផ្ទេរទៅ Man City ក៏នៅតែបន្តក្តៅគគុកនៅឡើយ។

លោក Paul Gilmour ជាអ្នកសារព័ត៌មានកីឡារបស់ស្ថាប័នធំមួយ បានទៅដល់កន្លែងហ្វឹកហាត់របស់ Spurs តែម្តង ដោយលោកបានបញ្ជាក់ពីអវត្តមានរបស់ Kane ក្នងការហ្វឹកហាត់ក្រោមការដឹកនាំរបស់គ្រូបង្វឹកថ្មី លោក Nuno Espirito Santo។ បញ្ហាជុំវិញចម្រូងចម្រាស់នៃការដោះដូរកីឡាករខាងលើបានកើតឡើង ក្នុងពេលដែលលោក Daniel Levy ជាម្ចាស់ក្លិប Spurs គ្មានបំណងចង់លក់ចេញខ្សែប្រយុទ្ធជួរមុខរូបនេះ ប៉ុន្តែសាមីខ្លួនបង្ហាញចេតនាចង់ចាកចេញ ហើយ Manchester City ឯណោះទៀត ក៏កំពុងតាមប្រមាញ់មិនដកដៃ ក្នងគោលបំណងយក Kane មកជំនួសកន្លែង Sergio Aguero ដែលបានចូលរួមជាមួយ Barcelona ក្នុងរដូវកាលថ្មីនេះ។

Harry Kane បច្ចុប្បន្នមានវ័យ ២៨ឆ្នាំ ជាកីឡាករដែលដុះចេញពីថ្នាលយុវជនរបស់ Spurs និងឡើងមកលេងក្នុងឈុតធំកាលពីឆ្នាំ២០១១ ដែលក្រោយមក Spurs បានដាក់ឱ្យក្លិបផ្សេងៗដូចជា Norwich City និង Leicester City ខ្ចីជើង មុននឹងទទួលបានតំណែងខ្សែប្រយុទ្ធជាប់លាប់ជាមួយក្លិបមាន់ខ្នាយមាសតាំងពីឆ្នាំ២០១៣ មកទល់បច្ចុប្បន្ននេះ។ មូលហេតុធំបំផុតដែលនាំឱ្យ Kane ចង់ចាកចេញ ត្រូវបានគេជឿថាជាការចង់ជោគជ័យ និងឈ្នះពានក្នុងអាជីព ពោលតាំងពីប្រកបអាជីពជាកីឡាករមក Kane ពុំដែលឈ្នះពានផ្លូវការណាមួយនៅឡើយទេ ដោយធ្លាប់ឈ្នះពានមិត្តភាព Audi Cup ម្តងនៅឆ្នាំ២០១៨ និងពាន ICC Cup នៅឆ្នាំ២០១៩៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក