ភ្នំពេញ៖ នៅថ្ងៃទី១៤ មិថុនា ២០២៣នេះ កម្ពុជាមានករណីឆ្លងជំងឺកូវីដ-១៩ ចំនួន៨នាក់, និងមានអ្នកជំងឺជាសះស្បើយ ចំនួន៩នាក់, ក្នុងនោះមិនមានករណីនាំចូលថ្មី, និងពុំមានអ្នកស្លាប់នោះទេ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសុខាភិបាល នៅថ្ងៃទី១៤ មិថុនា ២០២៣។
គិតត្រឹមថ្ងៃពុធនេះកម្ពុជាបានរកឃើញករណីឆ្លងសរុបចំនួន ១៣៨,៨៥៣នាក់, ស្លាប់សរុបដោយសារកូវីដ-១៩ សរុបចំនួន ៣,០៥៦នាក់, ព្យាបាលជាសះស្បើយបានសរុបចំនួន ១៣៥,៧៦៥នាក់, សរុបករណីនាំចូលពីក្រៅប្រទេស ២១,២៤៦ករណី និងឆ្លងសរុបក្នុងសហគមន៍ ១៧,០២៣ករណី(ជាប្រភេទអូមីក្រុង) ៕