ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ក្រុមហ៊ុន SpaceX – Starlink ស្វែងរកឱកាសវិនិយោគ​នៅកម្ពុជា | សមាគមអភិរក្សសត្វត្មាតពីការផុតពូជប្រចាំទ្វីបអាស៊ី SAVE បានវាយតម្លៃថាវត្តមានសត្វត្មាតនៅកម្ពុជាឆ្លុះបញ្ចាំងពីកិច្ចការពារនិងអភិរក្សធនធានធម្មជាតិបានយ៉ាងល្អ | ទូតអ៉ីស្រាអែលប្ដេជ្ញាចិត្ត ពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត | ឆ្មាំទន្លេនៅតំបន់ការពារសត្វផ្សោតទន្លេមេគង្គចំនួន ៣រូប ត្រូវបញ្ចប់តួនាទី ក្រោយរកឃើញថាមានជាប់ពាក់ព័ន្ធនឹងការនេសាទខុសច្បាប់ | BREAKING: ដកតំណែងប្រធានសាលាដំបូងខេត្តតាកែវព្រោះដោះលែងទណ្ឌិតជាប់ទោសពីបទឃាតកម្ម មិនទាន់បានអនុវត្តទោស ២/៣ នៃទោសសរុប |

ក្រសួងសុខាភិបាលណែនាំពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាមនៅកម្ពុជាក្នុងឆ្នាំ២០២៣

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានចេញសេចក្តីណែនាំស្តីពីវិធានការទប់ស្កាត់ជំងឺគ្រុនឈាមនៅកម្ពុជា ក្នុងឆ្នាំ២០២៣ ខណៈជំងឺគ្រុនឈាមក្នុងអំឡុង ២១សប្តាហ៍ ដើមឆ្នាំ២០២៣ នេះមានចំនួន ៣ ៤៣៩ករណី។

យោងតាមប្រព័ន្ធអង្កេតតាមដានជំងឺគ្រុនឈាមថ្នាក់ជាតិ បានបញ្ជាក់ថា ការចម្លងបានចាប់ផ្តើមកើនឡើងនៅតាម ភូមិ ឃុំ និងទីប្រជុំជននៃបណ្តាខេត្តមួយចំនួន ជាពិសេស ខេត្តដែលមានការដ្ឋានសំណង់ច្រើន និងមានប្រជាជន រស់នៅច្រើនកុះករ ដោយកំណើននៃករណីជំងឺគ្រុនឈាមនាពេលនេះ តម្រូវឱ្យមានការយកចិត្តទុកដាក់ខ្ពស់ និងការចូលរួមពីប្រជាពលរដ្ឋគ្រប់រូប ក្នុងការពង្រឹងអនុវត្តវិធានការការពារសុខភាពឱ្យបានល្អ ចៀសផុតពីការឆ្លងជំងឺ គ្រុនឈាម ដោយសារសត្វមូសខ្លាញីខាំ ដែលបានកើតឡើងដោយសារពពួកដង្កូវទឹក។

រដ្ឋមន្ត្រីក្រសួងសុខាភិបាល លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង បានអំពាវនាវដល់ប្រជាពលរដ្ឋគ្រប់រូប និងអាជ្ញាធរមូលដ្ឋាន ត្រូវចូលរួមចលនាកាត់បន្ថយ និងទប់ស្កាត់ការកកើតសត្វមូស និងតាមរយៈការអនុវត្តន៍នូវវិធានការសាមញ្ញៗដូចជា ត្រូវសកម្មចូលរួមកម្ចាត់ដង្កូវទឹកនៅតាមទីកន្លែងដែលមានទឹកដក់ ដូចជា ពាង អាងទឹក ថូផ្កា ចានទ្រជើងតុ ទូ ក្រឡ ធុង ពែង ជាដើម ដោយការផ្លាស់ប្តូរទឹក និងលាងសម្អាតជាប្រចាំឱ្យបានយ៉ាងតិចមួយដងក្នុងមួយសប្ដាហ៍ ដាក់ថ្នាំ បាណកឃាដសម្លាប់ដង្កូវទឹក នៅក្នុងអាងទឹក ពាងទឹក កន្លែងដែលស្តុកទឹកជាដើម។ ចំពោះសម្ភារៈដក់ទឹកផ្សេងទៀត ដែលទុកចោលមិនប្រើប្រាស់ដូចជា សំបកកង់ឡាន ម៉ូតូ សំបកដប កំប៉ុង ត្រឡោកដូង ចានបាយសម្លជ័រ កំប៉ុងកាហ្វេទ័រ ត្រូវកប់ ឬដុត ឬកំទេចចោល ឬទុកដាក់ឱ្យមានរបៀប ដើម្បីកុំឱ្យមានទឹកដក់។

សេចក្តីណែនាំដដែលបានបញ្ជាក់ទៀតថា ករណីមានរោគសញ្ញាក្តៅខ្លួនខ្លាំងភ្លាមៗ លើសពី ៣៨អង្សារសេ ត្រូវប្រញាប់នាំអ្នកជំងឺទៅរកសេវាពិនិត្យ និងព្យាបាលរបស់រដ្ឋ (សេវាសាធារណៈ) ដូចជាមណ្ឌលសុខភាព និងមន្ទីរពេទ្យ ដែលនៅជិតបំផុតជាបន្ទាន់មិនឱ្យយឺតជាង ៧២ម៉ោង បន្ទាប់ពីក្តៅខ្លួន និងហាមសាកល្បងព្យាបាលអ្នកជំងឺគ្រុនក្តៅខ្លាំងភ្លាមៗនេះ ដោយខ្លួនឯង ឬពន្យារពេលតាមដានព្យាបាលជំងឺនៅក្នុងសេវាឯកជនដែលគ្មានសមត្ថភាពផ្នែកជំងឺគ្រុនឈាមនេះឱ្យសោះ។

ក្រសួងសុខាភិបាលបន្តអំពាវនាវដល់អាជ្ញាធរមូលដ្ឋាន ក្រសួង មន្ទីរ ឬអង្គភាពពាក់ព័ន្ធ អង្គការមិនមែនរដ្ឋាភិបាល ដៃគូសុខាភិបាល សហគមន៍ជាតិ និងអន្តរជាតិទាំងអស់បន្តចូលរួមជួយអន្តរាគមន៍ និងសហការព្រមទាំងបន្តជួយឧបត្ថម្ភគាំទ្រក្នុងការចូលរួមជាមួយកម្មវិធីជាតិប្រយុទ្ធនឹងជំងឺគ្រុនឈាមន មជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺគ្រុនចាញ់ ប៉ារ៉ាស៊ីតសាស្ត្រ និងបាណកសាស្ត្រ របស់ក្រសួងសុខាភិបាល ដើម្បីទប់ស្កាត់ និងបញ្ចៀសបានទាន់ពេលវេលានូវហានិភ័យរាតត្បាតទ្រង់ទ្រាយធំជាយថាហេតុនៃជំងឺគ្រុនឈាម និង ចូលរួមយកចិត្តទុកដាក់អនុវត្តតាមការណែនាំខាងលើ ដើម្បីសុខភាពល្អទាំងអស់គ្នា ចៀសផុតពីការកើតជំងឺគ្រុនឈាមនៅក្នុងសហគមន៍៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក