ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីស្នើឱ្យ លោក សាន សុជា បន្តផ្សព្វផ្សាយ និងអប់រំព្រះធម៌

ភ្នំពេញ៖ ក្នុងជំនួបកាលពីថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានប្រាប់ឱ្យលោក សាន សុជា ដែលទើបតែលាចាកសិក្ខាបទ បន្តផ្សព្វផ្សាយព្រះធម៌ ដើម្បីអប់រំផ្លូវចិត្តដល់ពលរដ្ឋ។

ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយកម្មករ-កម្មការិនីជិត២ម៉ឺននាក់ ក្នុងខណ្ឌពោធិ៍សែនជ័យ នាព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្តេចតេជោ បានថ្លែងថា៖ «ព្រះសង្ឃដែលលាចាកសិក្ខាបទដែលចេះធម៌ការត្រឹមត្រូវ គឺបន្តជួយផ្តល់ការអប់រំសង្គម អប់រំផ្លូវចិត្តដើម្បីធ្វើយ៉ាងម៉េចដើម្បីប្រើប្រាស់ធម៌ការសម្រាប់រក្សាសន្តិភាព រក្សាស្ថិរភាពនយោបាយ និងការកសាងអំពើល្អក្នុងចំណោមប្រជាជនរបស់យើង»។

លោក សាន សុជា បានលាចាកសិក្ខាបទនៅថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ក្រោយសាងផ្នួសអស់រយៈពេលជាង ៣០ឆ្នាំ។ លោក សាន សុជា បាននិយាយថា លោកបានសុំម្តាយលាចាកសិក្ខាបទចំនួន ៣លើកមកហើយ ទើបតែម្តាយអនុញ្ញាតឱ្យសឹកនៅខែឧសភាកន្លងទៅនេះ។

ការសឹករបស់ព្រះអង្គ សាន សុជា បានធ្វើឱ្យពុទ្ធបរិស័ទជាច្រើនបានបង្ហាញការសោកស្តាយ ខណៈអតីតព្រះអង្គគឺជាព្រះអង្គមួយអង្គក្នុងចំណោមព្រះសង្ឃជាច្រើនទៀតដែលត្រូវបានមហាជន និងពុទ្ធបរិស័ទតែងតែគោរព និងប្រតិបត្តិនូវការទូន្មានព្រះធម៌របស់ព្រះអង្គ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក