ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីមិនជឿថាអ៊ុយក្រែនអាចដណ្ដើមដីរុស្ស៉ីនោះទេ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា ការវាយកទឹកដីរុស្ស៊ីពីសំណាក់កងទ័ពអ៊ុយក្រែន និងមិនអាចឱ្យអ៊ុយក្រែនអាចកាន់កាប់ទឹកដីទាំងនោះបាននោះទេ ដោយសារតែរុស្ស៊ីនិងវាយត្រឡប់ចេញទៅវិញ ហើយអ្នកដែលរងគ្រោះនោះគឺប្រជាជនស៊ីវិលតែប៉ុណ្ណោះ។

ថ្លែងនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់នៅក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោបានលើកឡើងថា ពេលនេះមិនអាចមានអ្វីដែលរារាំងអ៊ុយក្រែន មិនឲ្យវ៉ៃទៅលើរុស្ស៊ីនោះទេ តែសម្ដេចជឿថា រុស្ស៊ីនឹងមិនឲ្យអ៊ុយក្រែនកាន់កាប់ទឹកដីរបស់ខ្លួនដែលវាយបាននោះទេ។

សម្ដេចថា៖ «ទោះអាមេរិកនិងលោកខាងលិចផ្ដល់អាវុធឲ្យប៉ុណ្ណាក៏ដោយក៏ទៅមិនរួចដែរ។ វ៉ៃទៅ វ៉ៃមក ប្រជាជនដែលស្លាប់គឺ អ៊ុយក្រែន និងរុស្ស៊ីតែប៉ុណ្ណឹង»។

សម្ដេចតេជោបានបង្ហើបពីសំណួរដែលសម្ដេចបានសួរទៅប្រធានាធិបតីអ៊ុយក្រែន ក្នុងជំនួបថ្មីៗនេះថា តើអ៊ុយក្រែនមានគម្រោងចង់វ៉ៃយកដីវិញទេ? ចម្លើយនោះគឺអ៊ុយក្រែនពិតជាមាន។

សម្ដេចមិនមានជំនឿថាសង្គ្រាមមិនអាចបញ្ចប់ដោយសង្គ្រាម បាននោះទេខណៈជំរុញឲ្យមានការដោះស្រាយដោយសន្តិវិធី និងការចរចាទៅលើករណីសង្គ្រាមមួយនេះ។

សង្គ្រាមរុស្ស៊ី-អ៊ុយក្រែនផ្ទុះឡើងកាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២២ នឹងបានបន្តរហូតមកដល់សព្វថ្ងៃនេះ។ សង្គ្រាមនេះគឺផ្ដើមចេញពីការចង់ចូលរួមទៅក្នុងសម្ព័ន្ធមិត្តណាតូ របស់ប្រទេសអ៊ុយក្រែន ដែលធ្វើឱ្យរុស្ស៊ីមានការខឹងសម្បារចំពោះការនាំយកសម្ព័ន្ធមិត្តណាតូមកក្បែរព្រំដែនរបស់ខ្លួន៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក