ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

ប្រទះឃើញសាកសពបុរសម្នាក់ដេកស្លាប់ដោយមិនដឹងមូលហេតុ

បាត់ដំបង៖ សាកសពបុរសម្នាក់ត្រូវបានពលរដ្ឋអ្នកឃ្វាលពពែប្រទះឃើញដេកស្លាប់យ៉ាងអាណោចអាធ័ម បង្កការភ្ញាក់ផ្អើលនៅវេលាម៉ោង ០៨និង៣០នាទី ថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣ នៅចំណុចលើទួលវាលស្រែមួយកន្លែង ស្ថិតក្នុងក្រុមទី៩ ភូមិនរា២ ឃុំនរា ស្រុកសង្កែ ខេត្តបាត់ដំបង។

ប្រភពពីម្តាយរបស់ជនរងគ្រោះបានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ទក ប៊ុនធឿន ភេទប្រុស អាយុ៤៧ឆ្នាំ រស់នៅភូមិសំរោងក្នុង ឃុំសំរោងក្នុង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ម្តាយជនរងគ្រោះបានបញ្ជាក់ថា នៅមុនពេលកើតហេតុកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ជនរងគ្រោះមានអាការជំងឺរើឡើង(សសៃប្រសាទ) ប្រពន្ធក៏នាំយកទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកឃុំរកា ក្នុងស្រុកសង្កែ ហើយក្រោយមកបន្ទាប់ពីបានដាក់សេរ៉ូមបានពីរទៅបីកំប្លោក ក៏សុំពេទ្យចេញទៅផ្ទះវិញ ដោយប្រពន្ធកូនជិះម៉ូតូទៅមុន ចំណែកជនរងគ្រោះដើរតាមក្រោយព្រោះជិះមិនអស់គ្នា។

ប្រភពដដែលបានបញ្ជាក់ថា ដោយបាត់យូរមិនឃើញជនរងគ្រោះទៅផ្ទះ ដើររកក៏មិនឃើញ សាច់ញាតិក៏សម្រេចដាក់ពាក្យប្តឹងទៅប៉ុស្តិ៍ លុះព្រឹកឡើងនៅថ្ងៃទី១៣ វេលាម៉ោងប្រមាណ០៨និង៣០នាទី ក៏មានការភ្ញាក់ផ្អើលដោយអ្នកឃ្វាលពពែប្រទះឃើញជនរងគ្រោះដេកស្លាប់នៅកណ្តាលទួលវាលស្រែបាត់ទៅហើយ។

ក្រោយពេលកើតហេតុសមត្ថកិច្ចជំនាញនិងក្រុមគ្រូពេទ្យបានចុះទៅពិនិត្យកោសល្យវិច័យនិងបញ្ជាក់ថា សាកសពជនរងគ្រោះបានស្លាប់ដោយប៉ះជាមួយវត្ថុរឹង ព្រោះនៅលើក្បាលមានស្នាកស្នាមច្រើនកន្លែង និងរបួសរលាត់ដល់លលាក្បាល បន្ទាប់មកក៏បានធ្វើកំណត់ហេតុប្រគល់សពឱ្យក្រុមគ្រួសារយកទៅរៀបចំធ្វើបុណ្យតាមប្រពៃណី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក