ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត៖ រដ្ឋាភិបាលនឹងបន្តអភិវឌ្ឍលើគម្រោងសំខាន់ៗចំនួន៣បន្ថែមទៀត

កំពង់ចាម៖ អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក នាយឧត្តមសេនីយ៍ ហ៊ុន ម៉ាណែត តំណាងនាយករដ្ឋមន្ដ្រី និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ចូលរួមពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវការអគារសិក្សា អគារទីចាត់ការ និងបណ្ណាល័យ នៅសាលាបឋមសិក្សាព្រៃទទឹង ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម នៅថ្ងៃទី ទី១២ ខែមិថុនា ឆ្នាំ២០២៣។

លោក ហ៊ុន ម៉ាណែត ថ្លែងថា សមិទ្ធផលជាច្រើន ដែលបានកកើតឡើងនៅក្នុងសាលាបឋមសិក្សាព្រៃទទឹង បានបង្ហាញឱ្យឃើញនូវលទ្ធផលនៃការដាំក្នុងសាលាផ្លែផ្កានៅក្នុងសង្គមក្រោមម្លប់នៃសន្តិភាព ពីព្រោះធនធានមនុស្សដែលធ្លាប់រៀនសូត្រនៅក្នុងសាលានេះ បានរីកដុះដាលទទួលជោគជ័យទាំងក្នុងការសិក្សាកម្រិតឧត្តមសិក្សា និងអាជីពការងារ ហើយបានត្រឡប់មកអភិវឌ្ឍសាលាបឋមសិក្សាដើមកំណើតវិញ សម្រាប់ជាមូលដ្ឋានក្នុងការបន្តបណ្តុះបណ្តាលធនធានមនុស្សថ្មីបន្ថែមទៀត។

លោកបន្តថា សមិទ្ធផលដែលសម្ពោធក្នុងថ្ងៃនេះ គឺសម្រាប់អ្នកព្រៃទទឹងផ្ទាល់ ក៏ដូចជាសម្រាប់បណ្តុះបណ្តាលធនធានមនុស្ស ដែលនឹងត្រូវចូលរួមអភិវឌ្ឍប្រទេសជាតិនៅក្នុងពេលខាងមុខបន្តទៀត។

លោកគូសបញ្ជាក់ថា បច្ចុប្បន្ននេះប្រទេសកម្ពុជាបានរួចផុតពីវិនាសកម្មសង្គ្រាមរ៉ាំរ៉ៃ និងទុក្ខលំបាកវេទនាទាំងឡាយ ខណៈកំពុងស្ថិតនៅលើមាគ៌ាអភិវឌ្ឍន៍រីកចម្រើនទៅមុខ។ លោកបន្តថា ទាំងនេះគឺជាគុណបំណាច់របស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេសឱ្យរួចផុតពីរបបប៉ុលពត និងនាំមកនូវសន្តិភាពពេញលេញ និងឯកភាពទឹកដីតាមរយៈនយោបាយឈ្នះ-ឈ្នះ ដែលអាចប្រសិទ្ធនាមថាបានថាជា «សម័យតេជោសន្តិភាព»។

លោក ហ៊ុន ម៉ាណែត បញ្ជាក់ទៀតថា រាជរដ្ឋាភិបាលនឹងបន្តអភិវឌ្ឍលើគម្រោងសំខាន់ៗចំនួន៣បន្ថែមទៀត គឺគម្រោងទី១ គម្រោងពង្រីកផ្លូវជាតិលេខ ៧, ទី២ គម្រោងស្ពានតភ្ជាប់កំពង់ធំ-កំពង់ឆ្នាំង និងទី៣ គម្រោងជាប្រវត្តិសាស្ត្រតភ្ជាប់ទន្លេទៅសមុទ្រ «ព្រែកជីកហ្វូណនតេជោ»ដែលជាគម្រោងប្រវត្តិសាស្ត្រលើកទី១ ក្នុងវិស័យដឹកជញ្ជូនតាមផ្លូវទឹករបស់កម្ពុជា ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូនទំនិញ និងទេសចរណ៍ ដោយនឹងផ្តល់ផលប្រយោជន៍យ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក