ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក ហ៊ុន ម៉ាណែត ប្រាប់ទៅសមាជិកបក្សនយោបាយអនុវត្តនូវគោលការណ៍«៣គួរ និង៣កុំ»

ព្រះវិហារ៖ សមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាប្រធានយុវជនគណបក្សថ្នាក់កណ្តាល លោក ហ៊ុន ម៉ាណែត បានជួបសំណេះសំណាលជាមួយក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាខេត្តព្រះវិហារនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្នុងឱកាសនោះ លោក ហ៊ុន ម៉ាណែត បានលើកឡើងថា ខណៈជិតបោះឆ្នោត គ្រប់សកម្មជនយុវជនបក្ស ព្រមទាំងសមាជិក-សមាជិកាបក្សទាំងអស់ គប្បីអនុវត្តនូវគោលការណ៍ «៣ គួរ និង ៣ កុំ»។ ៣គួរ គឺគួរទី១ យុវជនគួររក្សាជានិច្ចនូវស្មារតីយកប្រជាជនជាធំឱ្យស័ក្តិសមនឹងឈ្មោះ «គណបក្សប្រជាជនកម្ពុជា»។ គួរទី២ គួរស្វែងយល់ឱ្យបានច្បាស់អំពីបុព្វហេតុ គុណតម្លៃ ក៏ដូចជាកម្មវិធីនយោបាយ និងទិសដៅនានារបស់គណបក្សដើម្បីផ្សព្វផ្សាយឱ្យបានទូលំទូលាយ ហើយគូរទី៣ គួរមានស្មារតីបុរេសកម្មក្នុងការការពារ និងឆ្លើយតបចំពោះរាល់ការចោទប្រកាន់នានាគ្មានមូលដ្ឋានរបស់ក្រុមអគតិ ឬជ្រុលនិយមមួយចំនួន។

ទន្ទឹមនឹងអនុវត្តគួរទាំង៣នោះ លោក ហ៊ុន ម៉ាណែតបានណែនាំឱ្យអនុវត្ត៣កុំ គឺ កុំទី១ កុំបង្កនូវការថ្នាំងថ្នាក់ដល់ប្រជាជន, កុំទី២ កុំធ្វើអ្វីដែលជាការបំពានដល់គោលការណ៍ច្បាប់ បទបញ្ជា និងនីតិវិធីរបស់ គ.ជ.ប. និងកុំទី៣ កុំបណ្តោយឱ្យមានសកម្មភាពណាមួយដែលប៉ុនប៉ងបំពានច្បាប់បោះឆ្នោត, បំផ្លាញការបោះឆ្នោត ឬលទ្ធផលនៃការបោះឆ្នោត។

លោក ហ៊ុន ម៉ាណែត ថា បើគ្រប់គណបក្សនយោបាយទាំងអស់អនុវត្តបាននូវគោលការណ៍ «៣គួរ និង៣កុំ» នេះ នឹងធ្វើឱ្យពលរដ្ឋកម្ពុជាបន្តមានជំនឿចិត្ត មានក្តីសង្ឃឹម និងលំនឹងស្ថិរភាពទាំងផ្លូវកាយ និងផ្លូវចិត្ត។

លោកមានប្រសាសន៍ថា៖«យើងទាំងអស់អាចបន្តរស់នៅប្រកបដោយសេចក្តីសុខក្រោមម្លប់នៃសន្តិភាព និងការអភិវឌ្ឍន៍ និងដោយគ្មានការព្រួយបារម្ភ ឬហានិភ័យណាមួយនោះឡើយ»។

លោក ហ៊ុន ម៉ាណែត បន្តថាគណបក្សប្រជាជនកម្ពុជា គឺមិនល្អឥតខ្ចោះនោះទេ ប៉ុន្តែជាគណបក្សដែលបានខិតខំជាប់ជាប្រចាំ ហើយរឹតតែសកម្មក្នុងការកែលម្អចំណុចខ្វះខាតនានា សំដៅបម្រើប្រជាពលរដ្ឋឱ្យកាន់តែមានប្រសិទ្ធភាព និងប្រសិទ្ធផល ជាពិសេសនៅគ្រប់ពេលវេលា និងទីកន្លែងដែលប្រជាពលរដ្ឋជួបការលំបាក ឬគ្រោះអាសន្ន។

លោកថ្លែងថា៖«ពិតណាស់ ក្នុងរយៈកាលកន្លងមកនេះ គណបក្សប្រជាជនកម្ពុជា អាចបន្តប្រៀបឈ្នះក៏ដោយសារគណបក្សបើកចិត្តទូលំទូលាយ និងហ៊ានទទួលស្គាល់ចំណុចខ្វះខាត ដើម្បីដាក់ចេញនូវទិសដៅកំណែទម្រង់នានា ដូចប្រសាសន៍ដ៏ថ្លៃថ្លារបស់ សម្តេចតេជោ ប្រធានគណបក្ស ធ្លាប់បានលើកឡើងថា៖ “កែទម្រង់រស់, មិនកែទម្រង់ស្លាប់” ព្រមជាមួយនឹងការដាក់ចេញនូវអភិក្រមទាំង ៥ គឺ “ឆ្លុះកញ្ចក់, ងូតទឹក, ដុះក្អែល, ព្យាបាល និងវះកាត់»៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក