ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីផ្ដាំទៅក្រុមប្រឆាំងថា «បើអ្នកឯងចិត្តសឿងសុំកុំទៅបោះឆ្នោត»

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានផ្ដាំទៅក្រុមប្រឆាំងថាបើពួកគេចិត្តសឿងសូមកុំទៅបោះឆ្នោតនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ខាងមុខ ព្រោះថាទៅមុខទៀតអ្នកដែលមិនបានចេញទៅបោះឆ្នោតនិងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនោះទេ

ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញ ព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានជំរុញឱ្យមានការធ្វើវិសោធនកម្មច្បាប់បោះឆ្នោតដែលកំណត់ថា អ្នកដែលមិនបានចេញទៅបោះឆ្នោតនិងគ្មានសិទ្ធិឈរឈ្មោះឲ្យគេបោះឆ្នោតនាពេលខាងមុខនោះទេ។

សម្ដេចតេជោបានលើកឡើងថា ការធ្វើបែបនេះគឺដើម្បីឆ្លើយតបត្រង់នឹងយុទ្ធនាការរបស់ក្រុមប្រឆាំងដែលមានមូលដ្ឋាននៅក្រៅប្រទេសបំផុសបំផុលឲ្យសមាជិកសកម្មជនរបស់ខ្លួនកុំចេញទៅបោះឆ្នោត។

សម្ដេចថា៖ «ពីមុនអង្វរឲ្យអ្នកឯងទៅបោះ ឥឡូវអង្វរអ្នកឯងកុំទៅបោះបើអ្នកឯងចិត្តសឿងណាស់! ចាំមើលមានប៉ុន្មានអាជើងខ្លាំង? ដែលកំពុងអំពាវនាវ រាប់ទាំងអាអ្នកនៅក្នុងប្រទេសដែលកំពុងធ្វើយុទ្ធនាការ»។

បើតាមសម្ដេចតេជោ ការមិនទៅបោះឆ្នោតថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ និងធ្វើប៉ះពាល់ទៅដល់សិទ្ធិក្នុងការឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ខេត្ត ក្រុង ស្រុក ខណ្ឌ និងការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា រួមទាំងការបោះឆ្នោតតំណាងរាស្ត្រឆ្នាំ២០២៨ ផងដែរ។

សម្ដេចសង្ឃឹមថា វិសោធនកម្មច្បាប់បោះឆ្នោតថ្មីនឹងត្រូវបានរៀបចំនិងអនុម័តរួចមុនយុទ្ធនាការឃោសនាបោះឆ្នោតនៅពេលខាងមុខ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក