ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីហៅលោក ស ឡុងដេត ត្រឡប់មកភ្នំពេញវិញខណៈព្យាយាមរត់គេចទៅថៃ

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានហៅប្រធានក្រុមការងាររាជធានីភ្នំពេញគណបក្សភ្លើងទៀន លោក ស ឡុងដេត ឱ្យត្រឡប់មករាជធានីភ្នំពេញវិញខណៈដែលខំព្យាយាមរត់គេចទៅប្រទេសថៃតែមិនទាន់បានសម្រេច។

ថ្លែងក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះខាងគណៈកម្មការកីឡាស៊ីហ្គេមកម្ពុជាបានដាក់ពាក្យប្ដឹងលោក ស ឡុងដេត ទៅតុលាការហើយដែលហាមឃាត់សិទ្ធិមិនឲ្យចេញក្រៅប្រទេស។

សម្ដេចបានលើកឡើងថាបើសិនជា ស ឡុងដេត ព្យាយាមចេញក្រៅប្រទេសនិងត្រូវចាប់ខ្លួនភ្លាមៗនៅព្រំដែន។

គួរឲ្យដឹងថាក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកកណ្ដាលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានតាមដានដឹងទាំងអស់នៅកិច្ចប្រជុំដែលរៀបចំដោយលោក ស ឡុងដេត ដោយបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជាថាធ្វើឲ្យរដ្ឋឋាងបង់ច្រើន ខណៈដែលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក