ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន និងជួបពិភាក្សាជាមួយនឹងអន្ទិត សាន សុជា នៅព្រឹកថ្ងៃទី១៣ ខែមិថុនា នេះនៅភូមិគ្រឹះរបស់សម្ដេចក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល។
នៅមិនទាន់ដឹងថាសម្ដេចនិងលោក សាន សុជា និងពិភាក្សាអំពីអ្វីនៅឡើយទេ ខណៈសម្ដេចឲ្យដឹងថាលោក សាន សុជា គឺកំពុងនៅតាមផ្លូវទៅកាន់ភូមិគ្រឹះរបស់សម្ដេចដោយផ្ទាល់។
សម្ដេចថ្លែងបែបនេះនៅក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញព្រឹកថ្ងៃទី១៣ ខែមិថុនា ឆ្នាំ២០២៣នេះ។
អតីតព្រះភិក្ខុវជិរប្បញ្ញោ សាន សុជា ដែលជាសង្ឃមានចំណេះដឹងខាងពុទ្ធចក្រនិងអាណាចក្រជ្រៅជ្រះ បានសម្រេចលាចាកសិក្ខាបទកាលពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៣ ឱ្យលើកឡើងថាអស់និស្ស័យជាភិក្ខុ៕












