រដ្ឋមន្ត្រីការបរទេសជប៉ុន មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា | សហភាពពលកម្មជាតិកម្ពុជាដាក់ញត្តិស្នើឱ្យស្ថានទូតអាមេរិកនៅកម្ពុជាពិនិត្យមើលរបាយការណ៍ញុះញ៉ង់របស់អង្គការសង់ត្រាល់ដែលធ្វើឱ្យខូចប្រយោជន៍កម្មករខ្មែរ | តម្លៃសាំង និងម៉ាស៊ូត ឡើងថ្លៃ ៥០រៀល ចាប់ពីថ្ងៃទី១-១០ ខែកក្កដា | កម្ពុជាបង្កើតក្រុមប្រឹក្សាភិបាលសិក្សាទីផ្សារនិងផ្សព្វផ្សាយទេសចរណ៍កម្ពុជាផ្លូវការ |

GMW Cambodia ផ្គត់ផ្គង់រថយន្តជូនអតិថិជននូវបច្ចេកវិទ្យា សុវត្ថិភាព និងការអនុវត្តចុងក្រោយបង្អស់

ភ្នំពេញ៖ ក្រុមហ៊ុន Great Wall Motors Cambodia (GWM) បានបើកដំណើរការដំបូងក្នុងទីផ្សារប្រទេសកម្ពុជា ដោយរថយន្តទាំងអស់ត្រូវបានបង្កើតឡើងដើម្បីផ្តល់ជូនអតិថិជននូវបច្ចេកវិទ្យា សុវត្ថិភាព ការអនុវត្តចុងក្រោយបង្អស់ និងជាជម្រើសដ៏ល្អឥតខ្ចោះសម្រាប់ប្រជាជនកម្ពុជាដែលកំពុងស្វែងរករថយន្តដែលមានគុណភាពខ្ពស់ និងអាចទុកចិត្តបាន។

នៅក្នុងពិធីតាំងបង្ហាញ និងបើកបរសាកល្បងរថយន្ត GWM Cambodia បានប្រព្រឹត្តិទៅនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នៅមជ្ឈមណ្ឌលព្រីមៀមសែនសុខ ដែលផ្ដល់ឱកាសដល់ភ្ញៀវកិត្តិយសបានចូលរួមទស្សនារថយន្តដែលបានដាក់បង្ហាញ និងបើកបរសាកល្បងរថយន្តដែលមានដំណើរការគ្រប់គ្រងដ៏ល្អឥតខ្ចោះរបស់ GWM ដើម្បីទទួលបានបទពិសោធន៍ពីបច្ចេកទេស និងគុណភាពល្អឥតខ្ចោះរបស់ GWM។

រថយន្តដែលត្រូវបានដាក់បង្ហាញរួមមាន HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង POER។ ដោយឡែករថយន្តសម្រាប់ព្រឹត្តិការណ៍បើកបរសាកល្បងរួមមានម៉ាក TANK300 និង POER Pickup 2 និង HAVAL SUV 3។

នាយកប្រតិបត្តិនៃក្រុមហ៊ុន Oneroad Group លោក Kevinc Luo លើកឡើងថា លោកមានមោទនភាពក្នុងការណែនាំ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER នៅកម្ពុជា។

លោកថ្លែងថា៖ «យើងមានមោទនភាពក្នុងការណែនាំ HAVAL H6, HAVAL JOLION, HAVAL DARGO, TANK 300 និង GWM POER នៅកម្ពុជា”។ ម៉ូដែលឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ GWM ចំពោះការច្នៃប្រឌិត សុវត្ថិភាព និងនិរន្តរភាព ហើយយើងមានទំនុកចិត្តថាពួកគេនឹងត្រូវបានទទួលស្វាគមន៍ពីប្រជាជនកម្ពុជា»។

លោក Jam Chen បានលើកឡើងថាក្នុងនាមជាអ្នកនាំមុខគេនៃម៉ាករថយន្តរបស់ចិន ក្រុមហ៊ុន Great Wall Motors តែងតែប្រកាន់ខ្ជាប់នូវគោលគំនិតនៃ "ការផ្តោតអារម្មណ៍ វិជ្ជាជីវៈ បច្ចេកវិទ្យា ភាពវៃឆ្លាត និងការការពារបរិស្ថាន" ដើម្បីបង្កើតគុណសម្បត្តិ ទំនុកចិត្តពីម៉ាកយីហោ ដែលធ្វើអោយក្រុមហ៊ុន Great Wall Motors ក្លាយជាក្រុមហ៊ុននាំមុខគេលើពិភពលោកក្នុងការលក់ និងមានការសាទរយ៉ាងខ្លាំង។

ប្រធានផ្នែកលក់នៃក្រុមហ៊ុន GWM Cambodia លោក ថ្លាង តុលាមន្នី បានឱ្យដឹងថា GWM បានចែកចាយលក់រថយន្តនៅទូទាំងពិភពលោកបានប្រមាណ១១លានគ្រឿងរួចហើយ។ លោកបន្ថែមថារថយន្ត GWM មានភាពពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសដូចជាប្រទេសចិន ប្រទេសថៃ ប្រទេសហ្វីលីពីន ក៏ដូចជាប្រទេសឡាវផងដែរ។

ជាមួយគ្នានេះ ក្រុមហ៊ុន GWM Cambodia បានបញ្ជាក់ថា HAVAL គឺជាម៉ាករថយន្ត SUV ដែលលក់ដាច់បំផុតរបស់ប្រទេសចិន ខណៈដែល GWM POER គឺជារថយន្ត Pickup ដែលលក់ដាច់បំផុតរបស់ប្រទេសចិនក្នុងរយៈពេល ២៥ឆ្នាំចុងក្រោយនេះ។ រថយន្តដែលបាននាំចូលគឺមានប្រជាបិយខ្ពស់កម្លាំងម៉ាស៊ីនខ្លាំង ប្រព័ន្ធសុវត្ថិភាពខ្ពស់ ស៊ីប្រេងឥន្ទនៈតិច និងបញ្ចេញផ្សែងពុលទាបផងដែរ ដែលមានតម្លៃចាប់ពីជាង៣ម៉ឺនទៅជាង ៧ម៉ឺនដុល្លារតាមប្រភេទនៃរថយន្ត។

GWM បានប្រកាន់ខ្ជាប់នូវគោលការណ៍ "ថែទាំទីមួយ" ដែលនឹងបម្រើសេវាកម្មក្នុងការត្រួតពិនិត្យនិងជួសជុលរថយន្តរបស់អតិថិជនរបស់ខ្លួន។ ដើម្បីធ្វើការងារបានល្អនៅក្នុងសេវាកម្មក្រោយការលក់របស់ Great Wall Motor ក្រុមហ៊ុនបានបង្កើតមជ្ឈមណ្ឌអតិថិជន ដែលមានផ្ទៃដីប្រហែល ៣ ០០០ម៉ែត្រការ៉េ និងកន្លែងសេវាកម្មជួសជុលរថយន្តដ៏ធំទូលំទូលាយមួយ ដែលមានផ្ទៃដី ប្រហែល ៤ ០០០ម៉ែត្រការ៉េ នៅភាគខាងត្បូង និងខាងជើងនៃរាជធានីភ្នំពេញ ដែលផ្តល់ភាពងាយស្រួលសម្រាប់អតិថិជន Great Wall Motor ក្នុងការថែរក្សានិងមានអារម្មណ៍ជិតស្និទ្ធបំផុត។

GWM Cambodia មានទីតាំងនៅអគារ១៥z ផ្លូវលេខ ៩៣ (មហាវិថីព្រះមុនីវង្ស)។ សម្រាប់ព័ត៌មានបន្ថែមអំពីយានយន្ត អាចចូលទៅកាន់ទំព័រ Facebook របស់ GWM Cambodia ឬចូលទៅកាន់គេហទំព័រផ្លូវការ gwm-kh.com។



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក