ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

មនុស្ស២នាក់រងរបួសក្នុងហេតុការណ៍ក្របីមួយក្បាលដេញវ័ធអ្នកដំណើរតាមដងផ្លូវនៅបន្ទាយមានជ័យ

បន្ទាយមានជ័យ៖ សត្វក្របីមួយក្បាលបានដេញវ័ធប្រជាពលរដ្ឋកំពុងធ្វើដំណើរតាមផ្លូវ បណ្តាលឱ្យរងរបួសមនុស្សប្រុស-ស្រី ២នាក់ ត្រូវបានដឹកបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីពេទ្យបង្អែកក្រុងប៉ោយប៉ែតភ្លាមៗ។

ហេតុបង្កការភ្ញាក់ផ្អើលបានកើតឡើងនៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ត្រង់ចំណុចផ្សារអគ្គ និងផ្សារត្រីប៉ោយប៉ែត នៅជិតកែងបំបែកជាបួនជ្រូកខ្វៃ ស្ថិតនៅក្នុងភូមិបាលេលិយ្យ១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។

អធិការដ្ឋាននគរបាលក្រុងប៉ោយប៉ែត លោកវរសេនីយ៍ឯក សៅ សារឿន បានប្រាប់ឱ្យដឹងថា ជនរងគ្រោះទី១-ឈ្មោះ ហង្ស ខៀវ ភេទប្រុស អាយុ៤៨ឆ្នាំ រស់នៅភូមិគីឡូត៌ម៉ែត្រ៤ សង្កាត់ផ្សារកណ្ដាល ក្រុងប៉ោយប៉ែត។ ជនរងគ្រោះទី២ ឈ្មោះ សុវណ្ណ ស្រីលាក់ ភេទស្រី អាយុ៣៧ឆ្នាំ មុខរបលក់បាយមានស្រុកកំណើតនៅខេត្តបាត់ដំបង។ ក្នុងនោះមានម៉ូតូមួយចំនួនក៏ត្រូវក្របីមួយក្បាលវ័ធបណ្ដាលឱ្យខូចខាតផងដែរ។

លោកអធិការក្រុងប៉ោយប៉ែត បានឱ្យដឹងបន្តថា ក្រោយកើតហេតុសត្វក្របីមួយក្បាលនោះ ត្រូវបានកម្លាំងសមត្ថកិច្ចព័ទ្ធចាប់ និងកំពុងស្វែងរកម្ចាស់ឱ្យចូលខ្លួនមកដោះស្រាយ ជាមួយជនរងគ្រោះ និងការខូចខាតទ្រព្យសម្បត្តិអ្នកដទៃ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក