លោករដ្ឋមន្ត្រី ឌិត ទីណា ទទួលជួបសម្តែងការគួរសមជាមួយលោកស្រី Anna Wellenstein នាយកប្រចាំតំបន់សម្រាប់ការអនុវត្តសាកលនៃការអភិវឌ្ឍន៍ប្រកបដោយចីរភាព​ អាសុីបូព៌ា​ និងអាសុីប៉ាសុីហ្វិក​ នៃធនាគារពិភពលោក (WB) | វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | សម្ដេចតេជោចូលរួមរំលែកទុក្ខចំពោះមរណភាពនៃអ្នកមានគុណម្នាក់លើកិច្ចព្រមព្រៀងសន្ដិភាពកម្ពុជា | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព |

មាសជិត៧តោនត្រូវបានក្រុមហ៊ុនអូស្ត្រាលីចម្រាញ់បានពីដីកម្ពុជាខណៈផ្ដល់ចំណូលពន្ធប្រមាណ ១០លានដុល្លារក្នុងរយៈពេល២ឆ្នាំ

មណ្ឌលគិរី៖ រយៈពេល ២ឆ្នាំចាប់ពីខែមិថុនា ឆ្នាំ២០២១ ដល់ខែមិថុនាឆ្នាំ២០២៣នេះ ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត (Renaissance Minerals (Cambodia) Ltd) បានចម្រាញ់មាសផលិតទៅជាដុំមាសដែលមានគុណភាព ៩០ភាគរយនៅកម្ពុជាបាន ៦ ៧២៧,៧០គីឡូក្រាម ហើយក្រុមហ៊ុនបានបង់សួយសារជូនរដ្ឋចំនួនជាង ១០លានដុល្លារ។

របាយការណ៍នេះត្រូវបានប្រកាសឱ្យដឹងក្នុងឱកាស សម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ត្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច និងរដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល លោក ស៊ុយ សែម រួមទាំងអាជ្ញាធរខេត្តមណ្ឌលគិរី អញ្ជើញទៅទស្សនកិច្ចទីតាំងចម្រាញ់រ៉ែមាសដោយផ្ទាល់នៅស្រុកកែវសីមា ខេត្តមណ្ឌលគីរីនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីត ដែលជាក្រុមហ៊ុនរបស់ប្រទេសអូស្ដ្រាលី បានចំណាយពេលសិក្សាស្វែងរុករករ៉ែនៅកម្ពុជាអស់រយៈពេល ១៤ឆ្នាំមកហើយ ដោយចាប់ផ្តើមបើកការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនៅក្នុងតំបន់អូរខ្វាវ ស្រុកកែវសីមា ខេត្តមណ្ឌលគីរី នៅពាក់កណ្តាលឆ្នាំ២០២០ ហើយប្រកាសដាក់ឱ្យដំណើរការជាផ្លូវការនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២១ ក្រោមអធិបតីភាពនាយករដ្ឋមន្ត្រីកម្ពុជា សម្តេចតេជោ ហ៊ុន សែន ដោយប្រើទុនវិនិយោគប្រមាណ ១២០លានដុល្លារ។

ក្រុមហ៊ុនអាជីវកម្មរ៉ែមាសនេះ បានផ្តល់ការងារសរុបចំនួន ៤៣៤នាក់ ដោយជនជាតិខ្មែរមានចំនួន ៣៤៧នាក់ ក្នុងនោះស្រីចំនួន ៦១នាក់ និងជនជាតិបរទេសចំនួន ៨៧នាក់ ក្នុងនោះស្រីចំនួន ៣នាក់។

ក្រុមហ៊ុនរ៉ឺនេសង់ មីនើរ៉ល (ខេមបូឌា) លីមីធីតគឺជាក្រុមហ៊ុនទី១ ខ្នាតអន្តរជាតិដែលបានចម្រាញ់រ៉ែមាសនៅកម្ពុជា។ ការដ្ឋានអាជីវកម្ម និងរោងចក្រចម្រាញ់រ៉ែមាសនេះ មានសមត្ថភាពជីកយករ៉ែឆៅប្រមាណជិត ២លានតោនក្នុងមួយឆ្នាំ និងចម្រាញ់ចេញជាដុំមាសមានគុណភាព ៩០ភាគរយ (Gold Doré Bars) បានប្រមាណ៣តោនក្នុងមួយឆ្នាំ សម្រាប់រយៈពេលប៉ាន់ស្មានដំបូងចំនួន ៨ឆ្នាំ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក