ភ្នំពេញ៖ ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ព្រះករុណា ព្រះបាទសម្ដេច ព្រះបរមនាថ នរោត្តម សីហមុនី ទ្រង់បានចេញព្រះរាជក្រឹត្យ ត្រាស់បង្គាប់តែងតាំង លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង ជាអនុរដ្ឋលេខាធិការក្រសួងសុខាភិបាល។
ក្នុងព្រះរាជក្រឹត្យតែងតាំងចុះថ្ងៃទី៨ ខែមិថុនា ឆ្នាំ២០២៣ ការត្រាស់បង្គាប់តែងតាំងមន្ត្រីជាន់ខ្ពស់ក្រសួងសុខាភិបាលនេះដោយព្រះមហាក្សត្រទ្រង់យល់សេចក្ដីក្រាប់បង្គំថ្វាយរបស់នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន។
គួរឱ្យដឹងដែរថា លោកវេជ្ជបណ្ឌិត ស៊ឹម ស៊ូយេង អនុប្រធានប្រតិបត្តិសមាគម TYDA ទទួលបន្ទុកបេសកកម្មសាលារៀនដែលបានជួយតាមរយៈសកម្មភាពរបស់សមាគម TYDA តាមបណ្ដាសាលារៀនជួយអប់រំ ពិនិត្យព្យាបាលជំងឺរបស់កុមារតូចៗនៅតាមសាលារៀន ហើយលោកក៏ជាវេជ្ជបណ្ឌិតម្នាក់ដែលបានចូលរួមក្នុងយុទ្ធនាការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ផងដែរ៕