ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក នេត្រ ភក្រ្តា៖ ចូលរួមបោះឆ្នោតគឺការគាំទ្រដំណើរការប្រជាធិបតេយ្យនិងលើកតម្កើងការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា

កំពត៖ អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបូកគោ និងស្រុកទឹកឈូ ខេត្តកំពត លោក នេត្រ ភក្រ្តា លើកឡើងថា ការអញ្ជើញទៅបោះឆ្នោតគឺការចូលរួមគាំទ្រដំណើរការប្រជាធិបតេយ្យនិងលើកតម្កើងការអនុវត្តសិទ្ធិពលរដ្ឋនិងសិទ្ធិនយោបាយរបស់ប្រជាជនកម្ពុជា។

លោក នេត្រ ភក្រ្តា លើកឡើងដូចនេះក្នុងកិច្ចប្រជុំត្រួតពិនិត្យការងារបក្សនៅសង្កាត់កោះតូច ក្រុងបូកគោ និងការត្រៀមលក្ខណៈសម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាង រាស្ត្រនីតិកាលទី៧ នៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣។

លោកបានអំពាវនាវដល់ប្រជាពលរដ្ឋអញ្ជើញ ទៅបោះឆ្នោតឱ្យបានច្រើនដើម្បីអនុវត្តសិទ្ធិនិងគាំទ្រដំណើរការលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាតាមរយៈការបោះឆ្នោត និងកុំជឿតាមការញុះញង់របស់ក្រុមជនអគតិនិងក្រុមជនក្បត់ជាតិ ៣ ជំនាន់ដែលមានចេតនាទុច្ចរិតបំផ្លាញលទ្ធិប្រជាធិបតេយ្យ បំផ្លាញសុខសន្តិភាពនៅកម្ពុជា។

លោកបានលើកឡើងដែរថា យុទ្ធនាការរបស់ក្រុមជនអគតិមួយចំនួននាពេលកន្លងមក មិនឱ្យពលរដ្ឋទៅបោះឆ្នោតគឺជាដំណើរការប្រឆាំងនឹងលទ្ធិប្រជាធិបតេយ្យ និងជាការរំលោភបំពានលើច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រដែលត្រូវផាកពិន័យជាប្រាក់ពី ៥លានរៀលទៅ ២០លានរៀល ហើយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពុំទាន់គិតដល់ទោសព្រហ្មទណ្ឌផ្សេងទៀតចំពោះជនណាដែលតាមមធ្យោបាយទុច្ចរិតដូចជា រារាំងប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតមិនឱ្យទៅបោះឆ្នោត ធ្វើឱ្យភាន់ច្រឡំនាំឱ្យបាត់ទំនុកចិត្តលើការបោះឆ្នោត និង បង្កការរំខានមិនឱ្យដំណើរការបោះឆ្នោតបាន។

អនុប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានរូបនេះ បានលើកទឹកចិត្តសមាជិកសមាជិកាបក្សបន្តកិច្ចខិតខំប្រឹងប្រែងឱ្យកាន់តែខ្លាំងថែមទៀតក្នុងការបម្រើប្រជាពលរដ្ឋនៅគ្រប់កាលៈទេសៈព្រោះអំពើល្អដែលគណបក្សប្រជាជនកម្ពុជាជាពិសេសការលះបង់សព្វបែបយ៉ាងរបស់ថ្នាក់ដឹកនាំគណបក្សជាពិសេសការយកជីវិតធ្វើជាដើមទុនដើម្បីរំដោះជាតិរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំបក្សផ្សេងទៀត រួមនឹងការដាក់ចុះនូវគោលនយោបាយដ៏ត្រឹមត្រូវនិងជាក់ស្តែង មានភាពចាស់ទុំនយោបាយ ពុះពារគ្រប់ឧបសគ្គ រស់នៅជាមួយប្រជាពលរដ្ឋ បម្រើបុព្វហេតុជាតិនិងប្រជាជនពិតប្រាកដ គឺជាមូលដ្ឋាននៃការផ្តល់ជំនឿទុកចិត្ត ការជឿជាក់ ការគោរពស្រឡាញ់និងគាំទ្រគណបក្សប្រជាជនកម្ពុជានិងថ្នាក់ដឹកនាំបក្ស។

លោក នេត្រ ភក្រ្តា បន្តអំពាវនាវដល់ប្រជាពលរដ្ឋឱ្យអញ្ជើញទៅបោះឆ្នោតនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយបោះជូនគណបក្សប្រជាជនកម្ពុជានៅលេខរៀងទី១៨ នៃសន្លឹកឆ្នោតសញ្ញាទេវតាបាចផ្កា គឺជាការចូលរួមពង្រឹងការអនុវត្តលទ្ធិប្រជាធិបតេយ្យនៅកម្ពុជានិងជាពិសេសគឺបោះឆ្នោតដើម្បីការពារសន្តិភាព និងការអភិវឌ្ឍរីកចម្រើនរបស់កម្ពុជា ហើយប្រឆាំងដាច់ខាតក្រុមជនក្បត់ជាតិដែលព្យាយាមបំផ្លាញសន្តិភាពដែលរកបានដោយលំបាកនេះ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក