រដ្ឋមន្ត្រី ថោ ជេដ្ឋា ចុះពិនិត្យវឌ្ឍនភាពគម្រោងជួសជុលការខូចខាតដោយសារទឹកជំនន់ឆ្នាំ២០២០ ខេត្តបាត់ដំបង | កម្ពុជា-វៀតណាបេ្តជ្ញាកសាងនូវមិត្តភាព ជាបងប្អូនឲ្យកាន់តែរឹងមាំយូរអង្វែង | នាវាដឹកប្រេងជាង ១,៤លានលីត្របានលិចចូលទៅក្នុងសមុទ្រក្បែររដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន | រដ្ឋមន្ត្រីក្រសួងការងារចុះសួរសុខទុក្ខ និងទទួលទានអាហារជាមួយកម្មកររោងចក្រតារាលជាង៦ពាន់នាក់ |

នាយករដ្ឋមន្ត្រីដាស់តឿនអ្នករៀបចំសន្ទរកថាជូនសម្ដេចឲ្យមានការប្រុងប្រយ័ត្ន

តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានដាស់តឿនទៅដល់អ្នករៀបចំសន្ទរកថាជូនសម្ដេចឲ្យមានការប្រុងប្រយ័ត្ន ជាពិសេសចំពោះទិន្នន័យដែលបានដាក់ចូលទៅក្នុងឯកសារនោះ។

ការដាស់តឿននេះ គឺបន្ទាប់ពីមានការរៀបចំទិន្នន័យខុសនៅក្នុងសន្ទរកថាសម្ដេចកាលពីយប់ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ ក្នុងពេលប្រកាសបើកសមាគមឧកញ៉ានៅកម្ពុជា។

សម្ដេចបានលើកឡើងថា ទិន្នន័យដែលបានសរសេរនៅក្នុងសន្ទរកថាសម្ដេចកាលពីយប់មិញនោះទាក់ទងជាមួយនឹងកំនើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ២០២២ និង២០២៣ គឺខុសទាំងស្រុង។

សម្ដេចបានឲ្យកែតម្រូវមក កំណើនសេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២ មានកំណើន ៥,២% និងឆ្នាំ២០២៣ មាន ៥,៦% វិញ។

ការលើកឡើងនេះគឺក្នុងពេលដែលនាយករដ្ឋមន្ត្រីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ក្នុងខេត្តតាកែវ ព្រឹកថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣នេះ៕ 


ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក