ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីស្ដីបន្ទោសអភិបាលខេត្តតាកែវ

តាកែវ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានស្ដីបន្ទោសអភិបាលខេត្តតាកែវ លោក អ៊ូច ភា បន្ទាប់ពីសម្ដេចបានសាកសួរអំពីចំណូលរបស់ប្រជាពលរដ្ឋនៅក្នុងខេត្តតែអភិបាលខេត្តរូបនេះឆ្លើយមិនច្បាស់។

សម្ដេចតេជោថា ការងារជាអភិបាលខេត្តត្រូវក្តាប់ទិន្នន័យទាំងអស់ក្នុងខេត្តឲ្យបានច្បាស់លាស់ ហើយជាពិសេសចំណូលរបស់ប្រជាពលរដ្ឋខ្លួន។

សម្ដេចថា៖ «ឥឡូវប្រដៅចៅហ្វាយខេត្តតាកែវមួយផ្អើលគ្រប់ខេត្ត»

ការស្ដីបន្ទោសនេះគឺធ្វើឡើងនៅមុខកម្មករជិត ២ម៉ឺននាក់ក្នុងពេលដែលសម្ដេចអញ្ជើញជួបសំណេះសំណាលជាមួយកម្មករនៅថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០២៣ នេះ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក