ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីណែនាំឲ្យ «ឧកញ៉ា» ទាំងអស់រក្សានូវសេចក្ដីថ្លៃថ្នូរឲ្យសមនឹងងាររបស់ខ្លួន

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានណែនាំឲ្យឧកញ៉ាទាំងអស់ត្រូវរក្សានូវសេចក្ដីថ្លៃថ្នូររបស់ខ្លួនឲ្យសមនឹងងារដែលត្រូវទទួលបានពីព្រះមហាក្សត្រ។

ថ្លែងនៅក្នុងពិធីប្រកាសជាផ្លូវការសមាគមឧកញ៉ាកម្ពុជា នៅល្ងាចថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា គោរមងារឧកញ៉ា ជាគោរពងារដ៏ខ្ពស់មានសេចក្ដីថ្លៃថ្នូរមួយដែលទទួលបាននូវការតែងតាំងពីព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

សម្ដេចបានស្នើឲ្យឧកញ៉ាទាំងអស់ត្រូវរក្សានៅគោរមងារនេះដោយសេចក្ដីថ្លៃថ្នូរ ត្រូវគោរពច្បាប់ជៀសវាងការធ្វើឲ្យមានការថ្នាំថ្នាក់ពីមហាជន។

ជាមួយគ្នានេះសម្ដេចក៏បានជំរុញទៅដល់ឧកញ៉ាទាំងអស់ចូលរួមជាមួយនឹងរាជរដ្ឋាភិបាលក្នុងការរួមចំណែកអភិវឌ្ឍន៍សង្គមជាតិ ពិសេសក្នុងបេសកកម្មកាត់បន្ថយភាពក្រីក្រ ទ្រទ្រង់ខឿនសេដ្ឋកិច្ចជាតិ ការពារប្រយោជន៍ជាតិមាតុភូមិតាមរយៈការបង្កើតធុរកិច្ចបន្ថែមឬទាក់ទាញធុរកិច្ចឬសមាគមវិនិយោគបរទេសធំៗឲ្យមកបណ្ដាក់ទុនវិនិយោគនៅកម្ពុជាឲ្យបានកាន់តែច្រើនបន្ថែមទៀត។

សម្ដេចក៏ជំរុញឲ្យចូលរួមឲ្យបានសកម្មជាមួយនឹងការធ្វើទំនើបកម្មនិងជំរុញភាពធុននៃសេដ្ឋកិច្ចតាមរយៈការជំរុញនៅបច្ចេកវិទ្យាវិទ្យាសាស្រ្តនិងនាវានុវត្តន៍ទាំងក្នុងវិស័យផលិតកម្មនិងសេវាកម្ម ស្របតាមបដិវត្តន៍ឧស្សាហកម្មជំនាន់ទី៤ ព្រមទាំងចូលរួមលើកកម្ពស់ទំនួលខុសត្រូវសង្គមរបស់សាជីវកម្មឲ្យកាន់តែច្រើនថែមទៀត។

សម្ដេចក៏បានណែនាំឲ្យក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាសហការជិតស្និតជាមួយនឹងក្រសួងស្ថាប័នពាក់ព័ន្ធធ្វើជាដៃគូដ៏ល្អជាមួយនឹងសមាគមឧកញ៉ាកម្ពុជាដើម្បីសម្រេចបាននូវផែនការសកម្មភាពបីឆ្នាំរំកិលដែលបានកំណត់ក្នុងអនុសារណៈនៃការយោគយល់គ្នារវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងសមាគមឧកញ៉ាកម្ពុជា។

សម្ដេចតេជោសង្ឃឹមថា សមាគមឧកញ៉ាកម្ពុជានិងក្លាយជាថ្នាលសាបព្រួស និងជាមូលដ្ឋានគ្រឹះនៃបណ្ដាទំនាក់ទំនងសហការដៃគូធុរកិច្ចនិងវិនិយោគធំៗនៅកម្ពុជាព្រមទាំងជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលក្នុងការបង្កើតតួនាទីរបស់កម្ពុជាឲ្យកាន់តែខ្ពស់លើឆាកអន្តរជាតិ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក