វត្ថុបុរាណខ្មែរចំនួន១៤វត្ថុ បានប្រគល់មកដល់សារមន្ទីរជាតិកម្ពុជាហើយ នារសៀលនេះ | ក្រុមហ៊ុនអាល្លឺម៉ង់មួយនៅវៀតណាមកំពុងពិនិត្យលទ្ធភាពមកវិនិយោគនៅកម្ពុជា | គម្រោងស្តារ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤ សម្រេចបានជាង៥០% គ្រោងបញ្ចប់នៅចុងឆ្នាំ២០២៦ | នាយករដ្ឋមន្ត្រី ទទួលជួបអគ្គលេខាធិកាអង្គការសហប្រជាជាតិទទួលបន្ទុករក្សាសន្តិភាព Jean-Pierre Lacroix នៅវិមានសន្តិភាព | BREAKING: ផ្ទុះករណីជំងឺផ្ដាសាយបក្សីលើក្មេងប្រុស អាយុ ៣ឆ្នាំនៅខេត្តតាកែវ | កម្ពុជា-ជប៉ុន ប្ដេជ្ញាបន្តកិច្ចសហប្រតិបត្តិការទ្វេភាគី និងពហុភាគីដើម្បីសន្ដិភាព និងវិបុលភាពក្នុងតំបន់ | សម្តេចប្រធានព្រឹទ្ធសភា ពង្រឹងទំនាក់ទំនងកម្ពុជា-ជប៉ុន ក្នុងដំណើរទស្សនកិច្ចរបស់រដ្ឋមន្ត្រីការបរទេសជប៉ុន |

ចាប់បានជនសង្ស័យដែលសម្លាប់ជនជាតិចិនញាត់ក្នុងវ៉ាលីទម្លាក់ចោលនៅក្បែរមាត់ច្រាំងទន្លេខេត្តកណ្តាល

កណ្តាល៖ កម្លាំងសមត្ថកិច្ចបានឃាត់ខ្លួនជនសង្ស័យជនជាតិចិន ចំនួន ៤នាក់ដែលពាក់ព័ន្ធនឹងករណីឃាតកម្មសម្លាប់ជនជាតិចិនម្នាក់ញាត់សាកសពចូលក្នុងវ៉ាលីយកទៅបោះចោលនៅក្បែរមាត់ច្រាំងទន្លេសាប ស្ថិតក្នុងភូមិពាមជំនីក ឃុំកំពង់លួង ស្រុកពញាឮ ខេត្តកណ្តាល ដែលត្រូវបានប្រទះឃើញនៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០២៣។

ជនសង្ស័យជនជាតិចិនទាំង ៤នាក់នោះសុទ្ធតែជាបុរស មានឈ្មោះ DAI MINGXING ហៅ QI SHI អាយុ ៣៤ឆ្នាំ ជនសង្ស័យទី២ ឈ្មោះ ZHANG XI YUAN ហៅ XIAO BAI អាយុ ២៦ឆ្នាំ ជនសង្ស័យទី៣ ឈ្មោះ HONG QI អាយុ ៣៣ឆ្នាំ ហើយជនសង្ស័យទី៤ ឈ្មោះ LI CHEN ហៅ BING អាយុ ៣៧ឆ្នាំ។ ចំណែកជនរងគ្រោះឈ្មោះ YI MING DALI ភេទប្រុស អាយុ ២៥ឆ្នាំ ជាជនជាតិចិន ស្នាក់នៅអគារជងយ័ន ផ្លូវលំ ភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តាមការផ្សាយព័ត៌មានរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌនៃអគ្គស្នងការដ្ឋាននគរបាលជាតិ ជនសង្ស័យទាំង៤នាក់នោះបានធ្វើទារុណកម្មជនរងគ្រោះបណ្តាលឱ្យស្លាប់ នៅបន្ទប់លេខ១០៤ ជាន់ទី១ និងបន្ទប់លេខ៣០២ ជាន់ទី៣ ហើយបានដឹកជនរងគ្រោះចេញទៅ។ ជនរងគ្រោះបានធ្វើការនៅក្នុងក្រុមហ៊ុនមួយកន្លែងក្នុងអគារជាន់ទី៣ បន្ទប់៣C (៣៣២-៣៣៣) ស្ថិតនៅភូមិកន្ទុយទឹក សង្កាត់ទៀន ខណ្ឌដង្កោ។

ក្រោយមានករណីឃាតកម្មនេះ សមត្ថកិច្ចបានទៅត្រួតពិនិត្យ និងកោសលវិច័យ នៅបន្ទប់លេខ១០៤ ជាន់ទី១ ដោយឃើញមានស្លាកស្នាមប្រឡាក់ ចំនួន ២កន្លែងក្រោមជើងវាំងនន និងបន្ទប់លេខ៣០២ ជាន់ទី៣ មានស្លាកស្នាមប្រឡាក់ជាប់នឹងជើងគ្រែ រួចមន្រ្តីជំនាញបានធ្វើតេស្ត (BULESTAR) លើសំណាកឃើញថា ពិតជាឈាមមនុស្ស។

បច្ចុប្បន្ន ជនសង្ស័យខាងលើ ត្រូវបាននាយកដ្ឋានជំនាញកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការបន្តតាមនីតិវិធី៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក