ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

នាយករដ្ឋមន្ត្រីបញ្ជេញសំឡេងនៃកិច្ចប្រជុំគណបក្សភ្លើងទៀនរាជធានីដែលដឹកនាំដោយលោក ស ឡុងដេត

ភ្នំពេញ៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានបញ្ចេញនូវសារសំឡេងទាំងស្រុងនៃកិច្ចប្រជុំមួយរបស់គណបក្សភ្លើងទានដែលដឹកនាំដោយលោក ស ឡុងដេត ដែលក្នុងនោះមានចំណុចមួយដែលបានវាយប្រហារទៅលើការរៀបចំព្រឹត្តិការណ៍ស៊ីហ្គេម និងអាស៊ានបារ៉ាហ្គេមរបស់កម្ពុជា។

សម្ដេចតេជោ បានបញ្ចេញសារសំឡេងនេះ នៅលើ Channel Telegram របស់សម្ដេចនៅម៉ោងប៉ុន្មានជា ១២និង៤០នាទីថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ។

ថ្លែងក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានតាមដានដឹងទាំងអស់នៅកិច្ចប្រជុំដែលរៀបចំដោយលោក សឡុងដេត កាលពីយប់មិញ ដែលបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជាដោយរដ្ឋាភិបាលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ ជាពិសេសគឺមិនបានយកថ្លៃស្នាក់នៅពីកីឡាករដែលចូលរួមប្រកួត និងសំបុត្រសម្រាប់ចូលទស្សនាថែមទៀត។

សម្ដេចថា៖ «ស ឡុងដេត ឯងត្រូវចាំណាត្រូវចាំឱ្យច្បាស់ក្មួយ។ កុំថាហ៊ុនសែនមិនដឹងឱ្យសោះយប់មិញឯងប្រជុំយ៉ាងណាជាមួយក្រុមប្រឹក្សាឃុំសង្កាត់»។

សម្ដេចបានព្រមានមានវិធានការផ្លូវច្បាប់លើលោកសល់សាឡុងដេតផងដែរដោយថាមានជាប់ទាក់ទងជាមួយនឹងទណ្ឌិតក្បត់ជាតិសមរង្ស៊ី។

សម្ដេចថ្លែងខ្លាំងៗថា៖ «នគរបាលទៅការពារអា ស ឡុងដេត ផងក្រែងលោអាណាគេទៅបាញ់វាងាប់ទៅវាខុស ហ៊ុន សែន ទៀត»។

សម្ដេចតេជោ ក៏ព្រមានទៅដល់បុគ្គលផ្សេងទៀតដែលជាប់ទាក់ទងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក