ឧបនាយករដ្ឋមន្រ្តី កើត រិទ្ធ៖ គោលការណ៍ស្រូបទោសនឹងត្រូវលុបចោលដោយវិសោធនកម្មក្រមព្រហ្មទណ្ឌនាពេលអនាគត | តំណាងអយ្យការរាជធានីភ្នំពេញ សម្រេចចោទប្រកាន់ជនល្មើសឈ្មោះ ស្រី ស៊ីណា ចំនួនមួយបទល្មើសបន្ថែមទៀត | សម្ដេចតេជោ ហ៊ុន សែន ស្នើរាជរដ្ឋាភិបាលរៀបចំទូងស្គរ បាញ់កាំជ្រួចអបអរសាទរនៅថ្ងៃបើកការដ្ឋានអនុវត្តគម្រោងព្រែកជីកហ្វូណនតេជោ | ដំណឹងមរណភាព! លោកព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ ទទួលមរណភាពហើយនៅថ្ងៃទី២៨ ខែមិថុនា |

នាយករដ្ឋមន្ត្រី លើកទឹកចិត្តឲ្យរឹបអូសផ្ទះក្រុមប្រឆាំងដែលជំពាក់លុយបង់ផ្ទះមិនសង

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បានលើកទឹកចិត្តឲ្យមានការរឹបអូសផ្ទះរបស់សកម្មជនប្រឆាំងដែលជឿតាមការញុះញង់របស់មេដឹកនាំពួកគេដោយមិនព្រមបង់ថ្លៃផ្ទះ។

ថ្លែងនៅក្នុងជំនួបជាមួយកម្មករជាង ១ម៉ឺន ៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាមានករណីមួយចំនួនដែលអ្នកបង់ផ្ទះមិនព្រមបង់គឺដោយសារតែជឿតាមការញុះញង់របស់មេដឹកនាំបក្សប្រឆាំងដោយលើកឡើងថាប្រសិនជាពួកគេជាប់ឆ្នោតគេនិងដោះស្រាយបំណុលជូនពលរដ្ឋ។

សម្ដេចតេជោបានលើកឡើងថា ករណីនេះគឺជាករណីដែលគេចវេសអំពីកាតព្វកិច្ចនៃការបង់ថ្លៃ ដូច្នេះសម្ដេចតេជោបានលើកទឹកចិត្តឲ្យមានការរឹបអូសផ្ទះយកតែម្ដង។

ក្នុងពិធីជួបជាមួយនឹងកម្មករជិត ២ម៉ឺននាក់ នៅខេត្តកំពង់ឆ្នាំង ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន បានស្នើឱ្យមានវិធានការរៀបចំឥទានថ្មីឡើងវិញ ឬក៏ពន្យារពេលនៃការបង់ប្រាក់ ហើយក្នុងករណីដែលរឹបអូសផ្ទះពីអ្នកទិញរួចហើយ សូមឱ្យពិភាក្សាជាមួយនឹងអ្នកទិញសារជាថ្មីឡើងវិញ។

សម្ដេចស្នើឲ្យបញ្ឈប់ករណីរឹបអូសផ្ទះអ្នកទិញជាបន្ទាន់ និងឲ្យស្រង់ទិន្នន័យនៃករណីរឹបអូសផ្ទះនេះជូនសម្ដេច ជាមួយគ្នានឹងការស្នើទៅដល់អ្នកបង់ផ្ទះឲ្យគោរពកាតព្វកិច្ចនៃការបង់ថ្លៃផ្ទះផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក