ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | ឃាត់ខ្លួនជនបរទេសជិត១០នាក់ ពាក់ព័ន្ធករណីកាន់កាប់អាវុធខុសច្បាប់ នៅខេត្តព្រះសីហនុ | BREAKING: ផ្អើលករណីពុលសាំងវិច ពីហាងសំពៅមាស មន្ត្រីសាលាក្រុងព្រះសីហនុ ជិត៥០នាក់កំពុងព្យាបាល | សម្តេច​តេ​ជោ ហ៊ុន សែន រំលឹកពី​អាហារ​​មួយពេល​ជា​ប្រវត្តិសាស្ត្រ​ជាមួយ​មេដឹកនាំ​ខ្មែរក្រហម​ | Update៖ ធ្លាក់យន្តហោះនៅកូរ៉េខាងត្បូង ឆក់ជីវិតអ្នកដំណើរស្ទើរតែទាំងអស់នៅលើយន្តហោះ | សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ប្រារព្ធទិវាសន្តិភាពនៅកម្ពុជា ជាមួយនឹងការប្រកួតបាល់ទាត់មិត្តភាព | ប្រធានាធិបតីសហរដ្ឋអាមេរិកទី៣៩ លោក ជីមមី ខាតធ័រ ទទួលមរណភាពនៅអាយុ ១០០ឆ្នាំ |

នាយករដ្ឋមន្ត្រីព្រមានមន្ត្រីបក្សប្រឆាំងម្នាក់ដែលមួលបង្កាច់ការរៀបចំស៉ីហ្គេមរបស់កម្ពុជា

កណ្ដាល៖ នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចតេជោ ហ៊ុន សែន បាននិយាយដោយចំឈ្មោះទៅលើមន្ត្រីគណបក្សប្រឆាំងមួយរូបលោក ស ឡុងដេត ដែលបានវាយប្រហារលើការរៀបចំស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេម រួមទាំងមានបំណងក្នុងការបែងចែកគណបក្សនយោបាយក្នុងក្រុមប្រឹក្សាឃុំសង្កាត់។

ថ្លែងក្នុងជំនួបជាមួយកម្មករជាង១ម៉ឺន៦ពាន់នាក់នៅស្រុកកណ្ដលស្ទឹង ខេត្តកណ្ដាល ព្រឹកថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០២៣នេះ សម្ដេចតេជោ ហ៊ុន សែន ថាសម្ដេចបានតាមដានដឹងទាំងអស់នៅកិច្ចប្រជុំដែលរៀបចំដោយលោក ស ឡុងដេត កាលពីយប់មិញ ដែលបានរិះគន់ការរៀបចំស៊ីហ្គេមរបស់កម្ពុជាដោយរដ្ឋាភិបាលចំណាយស្ទើរតែទាំងអស់ទៅលើការរៀបចំនេះ ជាពិសេសគឺមិនបានយកថ្លៃស្នាក់នៅពីកីឡាករដែលចូលរួមប្រកួត និងសំបុត្រសម្រាប់ចូលទស្សនាថែមទៀត។

សម្ដេចថា៖ «ស ឡុងដេត ឯងត្រូវចាំណាត្រូវចាំឱ្យច្បាស់ក្មួយ។ កុំថាហ៊ុនសែនមិនដឹងឱ្យសោះយប់មិញឯងប្រជុំយ៉ាងណាជាមួយក្រុមប្រឹក្សាឃុំសង្កាត់»។

សម្ដេចបានព្រមានមានវិធានការផ្លូវច្បាប់លើលោក ស ឡុងដេត ផងដែរដោយថាមានជាប់ទាក់ទងជាមួយនឹងទណ្ឌិតក្បត់ជាតិសមរង្ស៊ី។

សម្ដេចថ្លែងខ្លាំងៗថា៖ «នគរបាលទៅការពារអា ស ឡុងដេត ផងក្រែងលោអាណាគេទៅបាញ់វាងាប់ទៅវាខុស ហ៊ុន សែន ទៀត»។

សម្ដេចតេជោ ក៏ព្រមានទៅដល់បុគ្គលផ្សេងទៀតដែលជាប់ទាក់ទងជាមួយនឹងទណ្ឌិត សម រង្ស៊ី ផងដែរ៕



ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក