ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

ក្រោយចប់ស៊ីហ្គេមនិងអាស៊ានប៉ារ៉ាហ្គេមកម្ពុជាត្រៀមខ្លួនសម្រាប់ព្រឹត្តិការណ៍កីឡាយុវជនអាស៊ី

ភ្នំពេញ៖ នាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា បន្ទាប់ពីព្រឹត្តិការណ៍ស៉ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កម្ពុជានឹងត្រៀមខ្លួនសម្រាប់កីឡាមួយទៀតដែលកាន់តែធំគឺព្រឹត្តិការណ៍កីឡាយុវជនអាស៊ីនៅឆ្នាំ២០២៩ ខាងមុខ។

ថ្លែងក្នុងពិធីប្រកាសបិទនូវព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ នៅយប់ថ្ងៃទី៩ ខែមិថុនា ឆ្នាំ២០២៣ សម្ដេចនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានថ្លែងថាបន្ទាប់ពីទទួលបានជោគជ័យនៃការធ្វើជាម្ចាស់ផ្ទះកីឡាអាស៊ីអាគ្នេយ៍ (ស៊ីហ្គេម) និងកីឡាអាស៊ានប៉ារ៉ាហ្គេម និងដោយការទទួលបានការប្រគល់សិទ្ធិរួចហើយ ពីក្រុមប្រឹក្សាកីឡាអូឡាំពិកអាស៊ី កម្ពុជាត្រៀមធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាយុវជនអាស៊ី លើកទី៥ នៅឆ្នាំ២០២៩ បន្តទៀត។

សម្តេចតេជោបានលើកឡើងថា «ក្នុងព្រះបរមនាម ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា រាជរដ្ឋាភិបាល និងក្នុងនាមខ្លួនខ្ញុំផ្ទាល់ ខ្ញុំសូមប្រកាសបិទព្រឹត្តិការណ៍ប្រកួតកីឡាជនពិការអាស៊ាន (អាស៊ានប៉ារ៉ាហ្គេម) លើកទី១២ ឆ្នាំ២០២៣ ចាប់ពីពេលនេះតទៅ»

សម្តេចតេជោ បានថ្លែងអំណរគុណ និងកោតសរសើរ វាយតម្លៃខ្ពស់ ចំពោះគណៈកម្មការរៀបចំកីឡាជនពិការអាស៊ានប៉ារ៉ាហ្គេម លើកទី១២ សហព័ន្ធកីឡាជនពិការអាស៊ាន និងប្រតិភូកីឡាជនពិការអាស៊ាន និងទីម័រខាងកើត ដែលបានរួមគ្នាលើកតម្កើនគុណតម្លៃបន្ថែម ជូនអត្តពលិក មានពិការភាព និងផ្តល់នូវស្មារតីគាំទ្រយ៉ាងពេញទំហឹង ចំពោះព្រឹត្តិការណ៍កីឡាជនពិការអាស៊ាន លើកទី១២ នៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមថា កម្ពុជាបានព្យាយាមអស់ពីសមត្ថភាព និងលទ្ធភាព ដើម្បីធានារៀបចំការធ្វើជាម្ចាស់ផ្ទះ កីឡាជនពិការអាស៊ានប៉ារ៉ាហ្គេមនេះ ឲ្យប្រព្រឹត្តទៅតាមស្តង់ដារកីឡាជនពិការអន្តរជាតិពិតប្រាកដ។

សម្តេចតេជោ ហ៊ុន សែន បានបន្ថែមដោយសង្ឃឹមថាប្រជាជនអាស៊ានដែលមានជាង ៦០០លាននាក់ ពិតជាចងចាំនូវអនុស្សាវរីយ៍ទាំងឡាយទាំងក្នុងក្របខណ្ឌស៊ីហ្គេម និងក្របខ័ណ្ឌអាស៊ានប៉ារ៉ាហ្គេម។

ព្រឹត្តិការណ៍ ASEAN Para Games លើកទី១៣ បានប្រព្រឹត្តទៅចាប់ពីថ្ងៃទី ៣ដល់៩ ខែមិថុនា ដែលផ្តល់ឱ្យកម្ពុជានូវឱកាសធ្វើជាម្ចាស់ផ្ទះ និងបទពិសោធន៍មិនគួរឱ្យជឿចំពោះអត្តពលិកដែលមិនត្រឹមតែតស៊ូប្រឈមមុខនឹងបញ្ហាប្រឈមដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែបានបង្ហាញពិភពលោកពីសមត្ថភាពពិសេសរបស់ពួកគេលើការប្រកួតកីឡាដែលគួរឱ្យចាប់អារម្មណ៍ និងមានការប្រកួតប្រជែងខ្ពស់។

អត្តពលិកកម្ពុជា ដណ្តើមបានមេដាយជូនជាតិ សរុបចំនួន ៧០មេដាយ ដែលក្នុងនោះរួមមាន មេដាយមាស ៩ មេដាយប្រាក់ ១៨ និងមេដាយសំរឹទ្ធ ៤៣គ្រឿង ក្នុងចំណោម ១១ប្រទេស៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក