ការចុះផ្ទៀងផ្ទាត់និយាមកាបោះបង្គោលព្រំដី និងរៀបចំផែនទីលម្អិតតាមបណ្តោយព្រែកជីកហ្វូណនតេជោ សម្រាប់កំណាត់ទី១ ប្រវែង ២១គីឡូម៉ែត្រ (ព្រែកតាកែវ-ព្រែកពោធិ៍ ) ត្រូវបានបញ្ចប់ ១០០% | សម្តេចតេជោ ហ៊ុន សែន ជំរុញ​កិច្ច​សហប្រតិបត្តិការ​អាស៊ាន​ឲ្យ​កាន់​តែ​ខ្លាំង​ចំ​ពេល​មាន​បញ្ហា​ប្រឈម​ជា​សាកល | កម្ពុជា និងឥណ្ឌូនេស៊ី មានគោលបំណងជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យសំខាន់ៗ | កម្ពុជាហាមឃាតការនាំចូលសត្វពានៈ និងផលិតផលសាច់សត្វ​ពី​ប្រទេស​ថៃ​ជា​បណ្ដោះអាសន្ន ចំ​ពេល​មាន​ការ​ផ្ទុះ​ជំងឺ​ឈាមខ្មៅ ឬជំងឺអង់ត្រាក់លើសត្វពាហនៈ | កម្ពុជា​ចុះ​​ប្រហុកសៀមរាបជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញដើម្បីលើកកម្ពស់ផលិតផលធ្វើម្ហូបបែបប្រពៃណីខ្មែរ |

លោក អ៊ុំ រាត្រី បញ្ជាដល់កងកម្លាំងចំណុះខេត្តចេញទប់ស្កាត់ការទន្ទ្រានដីសាធារណៈរបស់រដ្ឋ

បន្ទាយមានជ័យ៖ អភិបាលខេត្តបន្ទាយមានជ័យ លោក អ៊ុំ រាត្រី បានដាក់ចេញបទបញ្ជាដល់កម្លាំងមានសមត្ថកិច្ច ទប់ស្កាត់លេីការទន្ទ្រានដីសាធារណៈរបស់រដ្ឋ ធ្វេីជាកម្មសិទ្ធ ក៏ដូចជាបទល្មេីសផ្សេងៗដែលកេីតមានបង្កអសន្តិសុខដល់សង្គមជាតិ។

ការដាក់ចេញបទបញ្ជានេះធ្វេីឡេីងនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តបន្ទាយមានជ័យ នៅរសៀលថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០២៣ នៅសាលាខេត្តបន្ទាយមានជ័យ បន្ទាប់ពីទទួលបានបទបញ្ជាពីប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ពាក់ព័ន្ធទៅនឹងបញ្ហានេះដែរ លោក អ៊ុំ រាត្រី ក៏បានដាក់បទបញ្ជាណែនាំដល់គ្រប់កងកម្លាំងពាក់ព័ន្ធអភិបាលក្រុង-ស្រុកទាំងអស់ ដើម្បីធ្វើយ៉ាងណាទប់ស្កាត់នូវសកម្មភាពនៃការទន្ទ្រានដីរដ្ឋធ្វើជាកម្មសិទ្ធិផ្ទាល់ខ្លួន ដេីម្បីយកមកអនុវត្តតាមវិធានការភ្លាមៗដោយគ្មានការលើកលែង បេីទោះបីមានបុណ្យសក្ដិធំប៉ុណ្ណាក៏ដោយ ត្រូវតែអនុវត្តដោយគ្មានការលេីកលែង ក៏ដូចជាបទល្មេីសផ្សេងៗ។

សូមបញ្ជាក់ផងដែរថាកាលពីពេលថ្មីៗនេះ សម្តេចតេជោ បានបញ្ជាទៅដល់ក្រសួងពាក់ព័ន្ធនិង អភិបាលខេត្តដែលមានបញ្ហាទាំងអស់នេះឱ្យចាត់វិធានការ ជាបន្ទាន់ទៅលើអ្នកដែលរំលោភដីព្រៃរដ្ឋទាំងអស់នោះ។

សម្ដេចថា៖ «យើងមិនអាចលើកលែងឬយោគយល់ ដើម្បីតែសន្លឹកឆ្នោតពីមនុស្សប៉ុន្មាននាក់នេះទេ»។

ជាមួយគ្នានោះ សម្តេចតេជោ នាយករដ្ឋមន្ត្រីថា នឹងមិនអត់អោនដល់អ្នកនៅពីក្រោយការកាប់ទន្ទ្រានដីព្រៃរដ្ឋទាំងអស់នេះទេ ទោះបីជាពួកគេមានបុណ្យស័ក្កិធំយ៉ាងណាក៏ដោយ៕

ព័ត៌មានជាច្រើនទៀតសម្រាប់អ្នក